៥ ហេតុផលធ្វើឲ្យរាងកាយឈឺស្រៀវស្រាញ!

//s9.kh1.co/a9/a91df3e55332aabf45a8ac6af6ebdf3096b3e5ee.jpg
យល់ដឹង

 ២៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រាងកាយ​ឈឺ​ចុក​ចាប់ ស្រៀវ​ស្រាញ​​ស្បែក អាច​ជា​សញ្ញា​ទូទៅ​មួយ​របស់​ជំងឺ​ផ្ដាសាយ​ធំ។

រាងកាយ​ឈឺ​ចុក​ចាប់ ស្រៀវ​ស្រាញ​​ស្បែក អាច​ជា​សញ្ញា​ទូទៅ​មួយ​របស់​ជំងឺ​ផ្ដាសាយ​ធំ។ ប៉ុន្តែ បើ​យើង​ឈឺ​ចុក​ចាប់​ពេញ​រាងកាយ ដោយ​មិន​មាន​អាការៈ​ក្ដៅ​ខ្លួន​ទេ​នោះ អាការៈ​ឈឺ​ចាប់​រាងកាយ​អាច​បណ្ដាល​មក​ពី​ហេតុ​ផល​សាមញ្ញ​ៗ ខ្លះ​ជា​ទម្លាប់​អាក្រក់​របស់​យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុ​ផល​នៃ​អាការៈ​ឈឺ​ស្រៀវស្រាញ​លើ​រាងកាយ

១.ស្រ្តេស៖ បញ្ហា​ស្ត្រេស​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឈឺ​ខ្លួន ពិសេស​ត្រង់​ក ខ្នង ស្មា ពោះ និង​ជើង។ ការ​ឈឺ​ខ្លួន​ដោយ​សារ​ស្ត្រេស ខុស​ពី​ការ​ឈឺ​ខ្លួន​បង្ក​ឡើង​ដោយ​ជំងឺ ដែល​ការ​ឈឺ​ខ្លួន​ដោយ​ជំងឺ​កើត​ឡើង​សព្វ​រាងកាយ ឈឺ​ពិបាក​ទ្រាំ​រយៈ​ពេល​ខ្លី។
២. គេង​មិន​គ្រប់​គ្រាន់៖ ការ​គេង​ចាំ​បាច់​ដល់​រាងកាយ ដើម្បី​ផលិត​កោសិកា​ថ្មី និង​ជួសជុល​កោសិកា​ចាស់​ៗ​ឡើង​វិញ។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ប៉ះពាល់​ដល់​ផលិតភាព​កោសិកា ជាហេតុ​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ឆ្អឹង​ឆ្អែង និង​អស់​កម្លាំង។
៣. ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ៖ ការ​ឈឺ​ចុកចាប់​កើត​មាន​ជាទូទៅ​ចំពោះ​បុគ្គល​ដែល​មាន​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ។ ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​យើង​ហត់ ខ្សោយ​អស់​កម្លាំង និង​ងងុយ​គេង រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​របស់​យើង។
៤. ខ្វះ​ជាតិ​ទឹក៖ ការ​ខ្វះ​ជាតិ​ទឹក កាត់​បន្ថយ​សមត្ថភាព​រាងកាយ ដើម្បី​កម្ចាត់​គីមី​បង្ក​ការ​រលាក​ចេញ​ពី​ជាលិកា​ក្នុង​រាងកាយ បណ្ដាល​ឲ្យ​ឈឺ​ចុក​ចាប់ និង​ស្រៀវ​ស្រាញ។
៥. ខ្វះ​សារធាតុ​ចិញ្ចឹម៖ កង្វះ​ជាតិ​អាហារូបត្ថម្ភ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​រាងកាយ​ឈឺ​ចុក​ចាប់​បាន​ដែរ ពិសេស​កង្វះ​វីតាមីន D ប៉ូតាស្យូម កាល់ស្យូម និង​ជាតិ​ដែក។

គួរ​ជួប​ពេទ្យ​ពេល​ណា បើ​យើង​មាន​អាការៈ​ឈឺ​ស្រៀវស្រាញ​លើ​រាងកាយ?

ប្រសិន​បើ​រាងកាយ​យើង​មាន​ភាព​ឈឺ​ចុក​ចាប់ ឬ​ស្រៀវ​ស្រាញ​ខ្លាំង​ពិបាក​ទ្រាំ លើស​ពី​២-៣​ថ្ងៃ និង​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ នោះ​យើង​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ហេតុផល​ឲ្យ​បាន​ច្បាស់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T