ភ្នំពេញ៖   វីដេអូ 3D មួយរបស់កូនខ្មែរ ត្រូវបានអ្នកលេង ហ្វេសប៊ុកជាច្រើន ស្ងើចសរសើរមិនដាច់ពីមាត់ ជាមួយនឹងស្នាដៃដ៏ល្អ ដំបូងរបស់កូនខ្មែរ។ ក្នុងវីដេអូនេះ បានឆ្លុះបញ្ចំាង ពីជីវិតរបស់ក្មេងប្រុសម្នាក់ ក្នុងនាមជាកម្មករសំណង់ លីសែង ខិតខំប្រឹងប្រែង តស៊ូ ដើម្បីក្រពះ។

ដោយសារតែជីវិតក្រខ្សត់ បានធ្វើឲ្យកុមារម្នាក់នេះ បាត់បង់ឱកាស រៀនសូត្រ ដូចជាកុមារដ៏ទៃ។ ដោយសារតែ ការស្រឡាញ់ការសិក្សា កុមាររូបនោះ តែងតែស្រមៃថា បានទៅសិក្សារៀនសូត្រ ជាមួយនឹងកុមារដ៏ទៃៗទៀត។ ថ្ងៃមួយកុមារសំណង់ រូបនោះ បានតែងខ្លួនជាសិស្សសាលា ហើយលួចចេញពី ការដ្ឋានសំណង់ ទៅមើលជីវិតខាងក្រៅ ដែលពោរពេញដោយ ភាពហ៊ីហារ និងសប្បូរសប្បាយ ។

វីដេអូនេះ គឺជាការបង្កើតដោយក្រុម Khmer Youth។ វីដេអូនេះ ចង់បង្ហាញពីទឹកចិត្តដ៏មោះមុតរបស់កុមារខ្មែរ ដែលមានចិត្ត តស៊ូដើម្បីជីវិត និងមានចិត្តចង់សិក្សា រៀនសូត្រ។ អត្ថន័យក្នុងវីដេអូនេះ ធ្វើឡើង ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយពីសិទ្ធ របស់កុមារក្នុងការទទួល បានការអប់រំស្មើៗគ្នា។

ទោះបីជាវីដេអូនេះ មិនទាន់មានភាពល្អឥតខ្ចោះ ដូចបរទេសក៏ពិតមែន ប៉ុន្តែវាបានបង្ហាញពី គំនិតច្នៃប្រឌិត និងស្នាដៃ ដំបូងដ៏ល្អរបស់កូនខ្មែរ។ មិនតែប៉ុណ្ណោះ វីដេអូនេះ ក៏បានបង្ហាញពីសមត្ថភាពមួយរបស់កូនខ្មែរ ក្នុងការផលិតវីដេអូបែបលក្ខណៈ 3D ដែលពុំទាន់ មានផលិតករណា ផលិតបាននៅឡើយនោះទេ។

សាច់រឿងដ៏មានអត្ថន័យនេះ ក៏បានបញ្ចូលជាមួយនឹង បទចម្រៀងដ៏ល្បី ដែលមានចំណងជើងថា “We Are The World” របស់កំពូលតារាចម្រៀង Michael Jackson ដោយក្នុងអត្ថន័យ បទចម្រៀងនោះ និយាយរៀបរាប់ពី ជីវិតរបស់កុមារ ក្នុងការទទួលសិទ្ធសេរីភាព។

តាមរយៈការបង្ហោះ វីដេអូមួយនេះ ឃើញថា មានការកោតសរសើរ យ៉ាងខ្លាំងពីស្នាដៃដំបូង របស់កូនខ្មែរ ពីអ្នកនិយមលេង បណ្តាញសង្គម ហ្វេសប៊ុក ហើយវាក៏ជាការលើកចិត្តមួយ សម្រាប់កូនខ្មែរ ដើម្បីផលិតវីដេអូលក្ខណៈ 3D នេះបន្តទៀត៕

ដោយ៖ Looking TODAY

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ