កាលពីពេលថ្មីៗនេះ អ្នកធ្វើការជួសជុលកែលំអ វត្ដសាវលីង បានប្រទះឃើញ កូនកាមេរ៉ាតូចមួយដែលគេបង្កប់ នៅលើគ្រែរបស់ចៅអធិការ។

បុគ្គលិកធ្វើការកែលំអនេះ បាននិយាយប្រាប់អ្នកស្រាវជ្រាវ សេដ្ឋកិច្ចថា ពួកគេបានប្រទះឃើញ កាមេរ៉ានេះ នៅពេលដែលធ្វើការកែលំអព្រះវិហារនេះ ហើយពួកគេ ជឿជាក់ថា អ្នកដែលដាក់កាមេរ៉ាទាំងនេះ គឺជាគូបដិបក្សរបស់វត្ដនេះ ដោយសារតែវត្ដនេះ មានប្រជាប្រិយភាពជាខ្លាំង ពីអ្នកទេសចរ។ ក្រឡេកមកមើល ឆ្នាំ ២០១១ ចៅអធិការវត្ដ Shi Youngxin បានជាប់ចោទថាមានលួចលាក់ស្រីស្នេហ៍ និងលួចមានកូនប្រុសម្នាក់ ដែលរស់នៅអាឡឺម៉ង់ថែមទៀត។ មួយវិញទៀត ចៅអធិការវត្ដនេះ ជាចៅអធិការដំបូងបង្អស់ ដែលមានសញ្ញាប័ត្រអនុបណ្ឌិត និងជាអ្នកជាប់ឈ្មោះក្នុងការ ប្រើប្រាក់មួយចំនួនទៅលើ នារីលក់ភេទផងដែរ តែត្រូវបានចៅអធិការវត្ដមួយនេះ ធ្វើការបដិសេធ។ នៅក្នុងនោះ មានព្រះសង្ឃមួយអង្គ បាននិយាយការពារចៅអធិការនេះថា គាត់តែងតែសម្ដែងពុទ្ធសាសនា ទៅកាន់នារីរកស៊ីផ្លូវភេទទាំងនោះ ដែលមិនមែនជាការរួមភេទនោះទេ។

សម្លឹងមកមើលការលក់សំបុត្រវិញ វត្ដនេះអាចរកប្រាក់ចំនូលពីការលក់បាន ជាង ១៥០លានយ័ន ឬ ជាង ២៤លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ 

តើប្រិយមិត្ដយល់យ៉ាងណា?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ