មនុស្សនៅក្នុងប្រទេស Mauritania ភាគខាងលិចនៃទ្វីបអាហ្វ្រិក មានជំនឿថា ស្រ្ដីដែលមានរូបរាងធាត់ គឺជាស្រ្ដីដែលមានរូបរាង ស្អាតបំផុត ដែលបណ្ដាលឲ្យស្រ្ដីគ្រប់រូប ត្រូវបង្ខំចិត្តខ្លួនឯង ខំបរិភោគយ៉ាងណាឲ្យធាត់ ទើបអាចរកប្ដីបានល្អ។

នៅប្រទេស Mauritania ដែលនៅចន្លោះរវាង ភាគខាងលិចនៃ វាលខ្សាច់ Sahara និង Senegal មនុស្សស្រីគ្រប់រូប ត្រូវបានលើកទឹកចិត្តឲ្យ បរិភោគឡើងទម្ងន់ ហើយកាត់តែធាត់កាន់តែល្អ។ បុរសដែលមានប្រពន្ធធាត់ គឺអាចបង្ហាញឲ្យឃើញថា គេជាមនុស្សដែលមានទ្រព្យសម្បត្តិស្ដុកស្ដម មានកិត្យានុភាពនៅក្នុងប្រទេស ព្រោះនៅក្នុងប្រទេសនោះ អាហារគឺជាវត្ថុមានតម្លៃ បំផុត។

ស្រ្ដីជាច្រើន អាចស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ដោយសារតែខំបំប៉ោងខ្លួនឲ្យធាត់ ដូចជាប្រើប្រាស់ថ្នាំមួយចំនួន ដែលមិនមែនជាថ្នាំ សំរាប់មនុស្ស។ នៅពេលដែលក្មេងស្រី គ្រប់អាយុរៀបការ ត្រូវបានបញ្ជូនទៅកន្លែងមួយហៅថា Fat Camps ដែលជាកន្លែងផ្ដល់ ចំណី ១៥,០០០ កាឡូរី ក្នុងមួយថ្ងៃ។ នៅពេលព្រឹក ពួកនាងត្រូវបរិភោគនំប៉័ង ជាមួយប្រេងអូលីវ ហើយផឹកទឹកដោះអូដ្ឋ ចំណែកឯអាហារពេលថ្ងៃ និងល្ងាចមានដូចជា សាច់ចៀម នំប៉័ង ផ្លែល្វា និងម្ហូបម្យ៉ាងហៅថា Couscous ហើយត្រូវផឹកទឹកដោះអូដ្ឋជាប្រចាំ។

ស្រ្ដីនៅប្រទេស Mauritania នោះវិញបាននិយាយថា ពួកគេត្រូវបានគេបង្ខំឲ្យបរិភោគ ម្ហូបដែលខ្លួនមិនចូលចិត្ត យកថ្នាំដែលប្រើប្រាស់លើសត្វ មកឲ្យពួកគេលេប ដែលធ្វើពួកគេប្រែក្លាយរូបរាងមនុស្ស មិនដូចមនុស្ស។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ប្រពៃណីរបស់ប្រទេសនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ