ស្នេហាជាង១០ឆ្នាំ​ មាស​ សុខសោភា​ និងគូស្នេហ៍​ នៅតែផ្អែមល្ហែម

//s9.kh1.co/f9/f9401dd9203ea931138faff55468d48b16ab0e74.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាស្រលាញ់គ្នាមកច្រើនឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែក្ដីស្នេហ៍ មាស សុខសោភា និងគូស្នេហ៍ នៅតែមានភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក មិនឲ្យចាញ់គូស្នេហ៍ថ្មោងថ្មីមួយចំនួនឡើយ។

សៀមរាប៖ បើនិយាយពីជីវិតស្នេហារបស់កំពូលតារាចម្រៀង មាស សុខសោភា យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅឆ្នាំ​ នាងនិងគូស្នេហ៍នៅតែស្រលាញ់គ្នាយ៉ាងល្អូកល្អើនខ្លាំងដដែល ខណៈអ្នកទាំងពីរបានចាប់ដៃគ្នាមកជាង ១០ឆ្នាំហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ទោះបីជាចំណងស្នេហ៍របស់ មាស សុខសោភា និងគូស្នេហ៍មានរយៈពេលជាច្រើនឆ្នាំពិតមែន ក៏មហាជន កម្រនឹងបានឃើញពួកគេបង្ហាញសកម្មភាពស្និទ្ធស្នាលនៅបណ្ដាញសង្គមញឹកញាប់ណាស់ ពោលគឺពួកគេចូលចិត្តប្រើជីវិតឯកជនបែបស្ងប់ស្ងាត់ច្រើនជាង។

ដោយឡែក ថ្មីៗនេះ មាស សុខសោភា ក៏ទើបតែបានបង្ហោះរូបភាពជាមួយគូស្នេហ៍របស់នាង ក្នុងដំណើរកម្សាន្តទៅលេងខេត្តសៀមរាបយ៉ាងរីករាយផងដែរ។ ដោយក្នុងនោះ អ្នកទាំងពីរ បានថតរូបរួមគ្នាជាមួយកាយវិការកៀកកើយក្បែរគ្នាយ៉ាងស្និទ្ធស្នាល ពោរពេញដោយស្នាមញញឹម មើលទៅពិតជាមានក្ដីសុខខ្លាំងតែម្ដង រហូតធ្វើឲ្យហ្វេនៗឃើញហើយ ពិតជាពេញចិត្តនិងពោលពាក្យសរសើរសឹងគ្រប់គ្នាផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

មាស សុខសោភា 
មាស សុខសោភា 
មាស សុខសោភា 
មាស សុខសោភា 
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា និងគូស្នេហ៍  
មាស សុខសោភា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T