អាយុច្រើនមិនមែនជាបញ្ហា! លោកយាយ ព្រះជន្ម១០១ឆ្នាំហើយ សុខភាពល្អ នៅទទួលចាក់វ៉ាក់សាំងបាន

//s9.kh1.co/ee/eeed02f7d50bb1b7ba6c04ed7d058a76b455cea6.jpg
សង្គម

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាយុច្រើនមិនមែនជាបញ្ហា! លោកយាយ ព្រះជន្ម១០១ឆ្នាំហើយ សុខភាពល្អ ថែមទាំង អញ្ជើញទទួលចាក់វ៉ាក់សាំងបានទៀត

ភ្នំពេញ៖​ លោកយាយម្នាក់មានព្រះជន្ម១០១ ឆ្នាំហើយ តែរូបគាត់មានសុខភាពល្អ ហើយថែមទាំងបានអញ្ជើញទៅចាក់វ៉ាក់សាំងបានថែមទៀត នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានឱ្យដឹងថា លោកយាយខាងលើមានឈ្មោះថា ហូ ខាំ ឈ្មោះជាភាសាខ្មែរ ជាជនជាតិខ្មែរ កើតនៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩២០ ដោយលោកយាយ បានទៅរស់នៅបារាំងនៅឆ្នាំ១៩៨០ រហូតបានទទួលសញ្ជាតិបារាំង និងមានឈ្មោះជាភាសាបារាំងថា HO VVE YOR KHAM ក្នុងនោះ លោកយាយ វ័យ១០១ឆ្នាំនេះ បានទៅទទួលចាក់វ៉ាក់សាំង Sinvovac កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ។

គួរបញ្ជាក់ថា លោកយាយ បានត្រឡប់ពីប្រទេសបារាំងមករស់នៅប្រទេសកម្ពុជាវិញ ៣-៤​ ឆ្នាំមុន។

ក្នុងនោះ បន្ទាប់ពីការពិនិត្យសុខភាពរួច គ្រូពេទ្យក៏សំរេចចាក់វ៉ាក់សាំងជូនលោកយាយប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្នស្ថានភាពសុខភាពលោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយនឹងមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០២១៕

លោកយាយ វ័យ១០១ ឆ្នាំ ដែលបានទទួលវ៉ាក់សាំងរួច
លោកយាយ វ័យ១០១ ឆ្នាំ ដែលបានទទួលវ៉ាក់សាំងរួច
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T