កូនក្ដីអត់លុយឲ្យ ស្រាប់តែមេធាវីមួយរូបនេះ ទទួលក្ដាមជំនួសលុយវិញ

//s9.kh1.co/0f/0f75833876ca780b7e49a0caf2eb28b4c910988c.jpg
សង្គម

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មេធាវីម្នាក់ឈ្មោះថា Noel Allen Bose មកពីទីក្រុង Sorsogon ប្រទេសហ្វីលីពីន បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ហ្វីលីពីន៖ ថ្មីៗនេះ មេធាវីម្នាក់ឈ្មោះថា Noel Allen Bose មកពីទីក្រុង Sorsogon ប្រទេសហ្វីលីពីន បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញឲ្យឃើញថា លោកកំពុងឈរកាន់ក្ដាមមួយបាច់ នៅពីមុខតុលាការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសំណេររបស់មេធាវីដ៏ចិត្តល្អរូបនេះ បានសរសេររៀបរាប់ថា បន្ទាប់ពីសាវការបញ្ចប់រួចមក កូនក្ដីរបស់លោកបានដើរមករកលោក និងប្រាប់ថា គេមិនមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃឈ្នួលឡើយ ហើយក៏សួរលោកថា អាចយកក្ដាមមួយបាច់នេះជំនួសប្រាក់បានឬអត់។ ឮដូច្នេះ លោកក៏មិនមានភាពស្ទាក់ស្ទើរក្នុងចិត្តដែរ ដោយយល់ព្រមភ្លាមៗតែម្ដង។

យ៉ាងណាមិញ ជុំវិញការបង្ហោះខាងលើនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន និងចុច Like រហូតដល់ទៅជាងសែនឯណោះ ហើយលោកមេធាវី ក៏បានចម្អិនក្ដាមសម្រាប់បរិភោគ និងបង្ហោះរូបភាពឲ្យគេបានឃើញទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកមេធាវី Noel Allen Bose
លោកមេធាវី Noel Allen Bose
លោកមេធាវី Noel Allen Bose និងក្ដាម
លោកមេធាវី Noel Allen Bose និងក្ដាម
ក្ដាមដែលចម្អិនរួច
ក្ដាមដែលចម្អិនរួច

ប្រភព: worldoffbuzz

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T