នារីសៀងហៃម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទជាប់សង្ស័យក្នុងការ ប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃសៅរ៍ បន្ទាប់ពី ប្ដីរបស់នាង ច្រលំនិយាយប្រាប់ប៉ូលីស ដោយអចេតនានោះ។

តាមសារព័ត៌មានរបស់សៀងហៃឌេលី បានឲ្យដឹងថា ក្រោយពីប៉ូលីសជួយធ្វើអន្ដរាគមន៍ ដល់គូស្នេហ៍មួយគូកំពុងតែឈ្លោះគ្នានៅ ស្ថានីយ៍ Century Avenue ស្រាប់តែ បុរសជាប្ដីនេះ និយាយគំហកទៅនាងថា ផឹកថ្នាំញៀនទៅ។ ភ្លាមៗនោះ នារីនេះ ត្រូវបានចាប់ខ្លួន និងធ្វើការពិនិត្យទឹកនោម ដែលលទ្ធផលបញ្ជាក់ថា នាងពិតជាប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ យ៉ាងណាមិញ ប្ដីរបស់នារីនេះ បាននិយាយថា គាត់មិនដឹងជានិយាយយ៉ាងណានោះទេ ដោយសារតែប្រពន្ធរបស់ខ្លួន តែងតែជក់គ្រឿងញៀន ហើយនាងតែងតែរករឿងគាត់ ប្រសិនជាគាត់រំខានមិនឲ្យជក់នោះ។

ជាការពិតណាស់ គ្រឿងញៀនជារបស់ដែលបំផ្លាញ ដល់អាយុជីវិត និងរងគ្រោះថ្នាក់ជាខ្លាំង ចុះហេតុអ្វីក្នុងនាមជាប្ដីបែបនេះ បែរជាមិនព្រមតស៊ូ ឬរកវិធីព្យាបាលណា ដើម្បីជួយនាងនោះ។ តើប្រិយមិត្ដយល់យ៉ាងណា?  



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ