ប្លែកអត់? ម៉ានិត ស្លៀកឈុតបុរាណលាយសម័យ មើលទៅសង្ហាអស់ស្ទះ

//s9.kh1.co/c0/c09400e9db2b19ce1ddafc3d82f0d5c679e71234.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនប្លែកយ៉ាងម៉េច បើ ម៉ុង ម៉ានិត តែងខ្លួនស្លៀកក្បិនបុរាណ អង្គុយថតរូបយ៉ាងសង្ហារយ៉ាងដូច្នេះ ម្យ៉ាងមើលទៅពិតជាប្លែកខ្លាំង។

បាត់ដំបង៖ តារាចម្រៀងសម្លេងផ្អែមស្រទន់លោក ម៉ុង ម៉ានិត តែងតែធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាមួយស្នាដៃតែងនិពន្ធបទភ្លេងជានិច្ច។ ជាពិសេសរាល់បទចម្រៀងនីមួយដែលលោកបានច្រៀងសុទ្ធសឹងតែពីរោះ និងទទួលបានការគាំទ្រច្រើនពីមិត្តៗយុវវ័យ។ ពិតណាស់ បើទោះបីពេលនេះលោកហាក់ស្ងាត់លើវិស័យចម្រៀង ងាកទៅតែងពន្ធសៀវភៅ តែប្រជាប្រិយភាពតារារូបនេះ នៅតែថេរមិនធ្លាក់ចុះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមានទេពកោសល្យតែងនិពន្ធបទភ្លេង និងសៀវភៅ ក្រឡេកទៅមើលរូបសម្បត្តិលោក ម៉ានិត វិញម្ដង គេសង្កេតឃើញរូបរាងតារារូបនេះបច្ចុប្បន្នស្អាតសង្ហាខ្លាំង។ មិនតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ តារារូបនេះកាន់តែពូកែតុបតែងខ្លួន ហើយអាចជ្រើសរើសសម្លៀកបំពាក់សាកសមនឹងដងខ្លួនតែម្ដង។ ម្យ៉ាងទោះស្លៀកខោអាវសាមញ្ញ ក៏មើលទៅស្អាតគួរឲ្យចាប់អារម្មណ៍ផងដែរ។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញលោក ម៉ានិត តែងខ្លួនបែបយុវវ័យសម័យថ្មី តែបើងាកទៅមើលរូបភាពថ្មីប៉ុន្មានសន្លឹកដែរតារារូបនេះស្លៀកឈុតបុរាណ លាយសម័យបែបនេះទៅ ពិតជាប្លែកភ្នែកណាស់។ ក្នុងនោះដែរ ការរៀបចំខ្លួនរបស់តារាចម្រៀងរូបនេះ គឺស្លៀកតាមបែបសម័យពីដើមផងដែរ។ តួយ៉ាង បន្ទាប់ពីតារារូបនេះបង្ហោះរូបនេះមិនបានប៉ុន្មាននាទីផង ក៏ត្រូវបានហ្វេនសរសើរថាសង្ហាគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
  លោក ម៉ុង ម៉ានិត
ម៉ុង ម៉ានិត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T