សញ្ញា​ព្រមាន​ទាំង​៨ បញ្ជាក់​ថា​បេះដូង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/5e/5e3b8595f1ee0e4df862cbc61bb16a7e6a3e2a0b.jpg
យល់ដឹង

 ២៤-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ជា​រៀងរាល់​ឆ្នាំ​ ​មាន​មនុស្ស​​រាប់​លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​​ជំងឺ​បេះដូង​។ ទាំង​បុរស​ និង​ស្ត្រី​គឺ​សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​

ជា​រៀងរាល់​ឆ្នាំ​ ​មាន​មនុស្ស​​រាប់​លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​​ជំងឺ​បេះដូង​។ ទាំង​បុរស​ និង​ស្ត្រី​គឺ​សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ ដោយ​សារ​តែ​មូលហេតុ​ផ្សេង​ៗ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រស់​នៅ​ប្រចាំថ្ងៃ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណា​មិញ​ ​មាន​សញ្ញា​​ព្រមាន​ជា​ច្រើន​​​​បង្ហាញ​ឲ្យ​​យើង​ដឹង​​ពី​បញ្ហា​បេះដូង​ ​ដែល​គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​។​ ប្រសិនបើ​យើង​សង្កេត​​ឃើញ​សញ្ញា​ព្រមាន​ទូទៅ​ទាំង​៨​នេះ​ មាន​ន័យ​ថា​សុខភាព​បេះដូង​របស់​យើង​ដំណើរការ​​មិន​ប្រក្រតី​ឡើយ​។

​១. ការ​ឈឺចាប់​រាលដាល​ដល់​ដៃ​

ជា​ទូទៅ​ បុរស​ជា​ច្រើន​ជួប​ប្រទះ​ការ​ឈឺចាប់​នៅ​ដៃ​ឆ្វេង​ ខណៈ​ពេល​ដែល​ស្ត្រី​​​ប្រឈម​នឹង​ការ​ឈឺចាប់​ដូច​គ្នា​នៅ​ដៃ​ម្ខាង​ ឬ​ទាំង​សង​ខាង​។​ ​​ស្ត្រី​មួយ​ចំនួន​ឆ្លង​កាត់​ការ​ឈឺចាប់​នៅ​ត្រង់​កែង​ដៃ​​មិន​ប្រក្រតី​​ មុន​ពេល​កើត​មាន​អាការៈ​គាំង​បេះដូង​។​ កត្តា​នេះ​កើត​ឡើង​ពីព្រោះ​តែ​ការ​ឈឺចាប់​ពី​បេះដូង​​​​ធ្វើ​ដំណើរ​ទៅ​ខួរ​ឆ្អឹង​ខ្នង​ ដែល​​សរសៃ​ប្រសាទ​ជា​ច្រើន​នៃ​រាងកាយ​​​របស់​យើង​​ត្រូវ​បាន​ភ្ជាប់​ ហើយ​ខួរ​ក្បាល​​ភ័ន្តច្រឡំ​ថា​ការ​ឈឺចាប់​​នោះ​កើត​ឡើង​នៅ​ត្រង់​ដៃ​ទៅ​វិញ​។

២. ក្អក​មិន​​បាត់​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ក្អក​អាច​កើត​ចេញ​ពី​បញ្ហា​ផ្សេង​ៗ​ ហើយ​​វា​ក៏​​ជា​សញ្ញា​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង​ដែរ​។​ អាការៈ​ក្អក​ជាប់​រហូត​​​ដែល​ផលិត​សារធាតុ​រាវ​​​ពណ៌​ផ្កាឈូក​​និង​មាន​ផ្ទុក​ឈាម​ កើត​ឡើង​ជា​ទូទៅ​ ប្រសិនបើ​យើង​មាន​​​ជំងឺ​ខ្សោយ​បេះដូង​។​ ប៉ុន្តែ​ ការ​​ក្អក​ក៏​​អាច​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សុខភាព​មួយ​ចំនួន​ ដូចជា​ការ​ស្ទះ​ដង្ហើម​ និង​ការ​បាត់​ដង្ហើម​ភ្លាម​ៗ ។

៣. កម្រិត​នៃ​ការ​ថប់បារម្ភ​ខ្លាំង​ និង​មិន​ប្រក្រតី​

យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ អ្នក​ដែល​កើត​មាន​អាការៈ​ថប់បារម្ភ​ខ្លាំង​តាំង​ពី​វ័យ​ក្មេង​ ​ងាយ​នឹង​កើត​ជំងឺ​បេះដូង​។​ ការ​ថប់​បារម្ភ​អាច​បណ្ដាល​មក​ពី​បែបបទ​រស់​នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ស្រ្តេស​ ឬ​ជំងឺ​​ផ្សេង​ៗ​។​ ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​ការ​ថប់បារម្ភ​​លើ​​សុខភាព​បេះដូង​របស់​យើង​ រួម​មាន​​ការ​កើន​ឡើង​សម្ពាធ​ឈាម​ និង​អត្រា​ចង្វាក់​បេះដូង​ថយ​ចុះ​ជាដើម​​។

៤. ហើម​ជើង​ ក​ជើង​ និង​ប្រអប់​ជើង​

នៅ​ពេល​ដែល​បេះដូង​របស់​យើង​​ដំណើរការ​មិន​បាន​ល្អ សារធាតុ​រាវ​ចេញ​ពី​សរសៃ​ឈាម​​ អាច​ហូរ​ចូល​ទៅ​ក្នុង​ជាលិកា​ជុំវិញ​ ហើយ​ជើង​ និង​ប្រអប់​ជើង​គឺ​ជា​​​ទីតាំង​ដែល​ងាយ​រង​គ្រោះ​បំផុត ដោយ​សារ​តែ​កត្តា​ទំនាញ​ផែនដី​។​

៥. បាត់បង់​​ស្មារតី​ ឬ​ដួល​សន្លប់​

បន្ថែម​ពី​នេះ​ អាការៈ​ឈឺ​ក្បាល​ និង​បាត់បង់​ស្មារតី​គឺ​ជា​រោគ​សញ្ញា​ទូទៅ​នៃ​​ជំងឺ​បេះដូង​។​ ជាក់ស្ដែង​ ​បេះដូង​មិន​អាច​បូម​ឈាម​បាន​ល្អ​ឡើយ​​​ ពីព្រោះ​តែ​លំហូរ​ឈាម​ត្រូវ​បាន​រារាំង​ដោយ​ដុំកំណកឈាម។​ ក្នុង​ករណី​ដែល​​គ្នា​យើង​ដកដង្ហើម​ខ្លី​ៗ​ ហើយ​ដួល​សន្លប់​រយៈពេល​ខ្លី ចូរ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​ត្រួត​ពិនិត្យ​​សុខភាព​បេះដូង​របស់​យើង​។

៦. កង្វះ​ចំណង់​អាហារ​ និង​ចង្អោរ​

​​អ្នក​ជំងឺ​​បេះដូង​ជា​ច្រើន​ បង្ហាញ​ពី​អាការៈ​មិន​ឃ្លាន​អាហារ និង​/​ឬ​ចង្អោរ​ ទោះ​បី​ជា​ពួក​គេ​ទើប​តែ​ញ៉ាំ​អាហារ​បាន​​ពីរ​បី​ម៉ាត់​ក្ដី​ ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​ការ​កើត​ឡើង​នៃ​សារធាតុ​រាវ​ជុំវិញ​ថ្លើម​ និង​ពោះវៀន​ ដែល​រំខាន​ដល់​ការ​រំលាយ​អាហារ​ត្រឹមត្រូវ​។​ រោគសញ្ញា​ទាំង​នេះ​អាច​កើង​ឡើង​​រួម​ជា​មួយ​នឹង​ការ​ឈឺ​ពោះ​ ហើយ​ប្រសិនបើ​យើង​​កំពុង​តែ​ជួប​ប្រទះ​អាការៈ​ទាំង​នេះ​ ​គប្បី​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

៧. ស្បែក​ស្លេកស្លាំង

រោគ​សញ្ញា​មួយ​នេះ​ គឺ​កើត​ឡើង​ជា​ទូទៅ​​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​បេះដូង​ ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​លំហូរ​ឈាម​​ និង​ចំនួន​កោសិកា​ឈាម​ក្រហម​ថយ​ចុះ​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​​មាន​ន័យ​ថា​បេះដូង​របស់​យើង​មិន​បូម​ឈាម​ប្រក្រតី​ផង​ដែរ​។​ ភាព​ស្លេកស្លាំង​នេះ​អាច​កើត​ឡើង​នៅពាស​ពេញ​រាងកាយ​ ឬ​នៅ​​​ផ្នែក​​ជាក់លាក់​ណា​មួយ​​នៃ​រាងកាយ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T