មិនធម្មតា! ទូច ស្រីល័ក្ខ បង្ហាញរាងស្អាត មិនចាញ់ក្មេងៗស្រករក្រោយប៉ុន្មានឡើយ

//s9.kh1.co/86/86a1654d674c9972b43433605e8197f47287dc40.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ច្រើនឆ្នាំណាស់មកហើយ ដែលតារាសម្តែង និងចម្រៀង ទូច ស្រីល័ក្ខ នៅតែបន្តរក្សារូបរាង និងសម្រស់ឲ្យនៅតែក្មេងខ្ចី និងស្អាតដដែលមិនផ្លាស់ប្តូរ។

ភ្នំពេញ៖ ទូច ស្រីល័ក្ខ គឺជាតារាស្រីដ៏មានប្រជាប្រិយភាព និងភាពល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ដែលមានជាឆ្នាំណាស់មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ក្រៅពីភាពជោគជ័យនៅក្នុងវិថីសិល្បៈ តារាស្រីរូបនេះ ក៏តែងតែឆ្លៀតពេលវេលាហាត់ប្រាណជាប្រចាំផងដែរ ដែលនេះជាមូលហេតុដែលរូបរាងរបស់តារាម្នាក់នេះនៅតែរក្សាភាពស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។

ដោយឡែក យោងតាមគណនី ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពជាច្រើនសន្លឹកចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយ​មើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ជាមួយនឹងសម្លៀកបំពាក់ អាវដៃវែង ខោខូវប៊យ រួមជាមួយនឹង រាងដ៏ស្រឡូនបែបគួរឲ្យក្នាញ់ ដោយសរុបមកគឺសម្រស់ និងស្ទីលនៃការតុបតែងខ្លួនគឺពិតជាសាកសមនឹងគ្នាខ្លាំងមែនទែន។

យ៉ាងណាមិញ អ្នកគាំទ្រក៏បាននាំគ្នាសរសើរពីសម្រស់ និងការតុបតែងខ្លួនរបស់ ទូច ស្រីល័ក្ខ ដែលមើលទៅស្អាត និងមានភាពទាក់ទាញខ្លាំងផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ 
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ (រូបថ្មី)
ទូច ស្រីល័ក្ខ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T