ព្រះសង្ឃចិនមួយអង្គ ដែលសង្គ្រោះសុនខអនាថាបានជាង៨ពាន់ក្បាល ស្រក់ទឹកភ្នែកពេលជូនដំណើរសុនខទៅបរទេស

//s9.kh1.co/bc/bca56cfa6f83c798e8ffe00a136ab3cf4962b47e.jpg
សង្គម

 ២៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ព្រះសង្ឃចិនមួយអង្គ ព្រះនាម Zhi Xiang និងព្រះជន្ម៥១វស្សា បានចំណាយពេលវេលានៃជីវិតរបស់តេជគុណ ជួយសង្គ្រោះសត្វសុនខអនាថាជាង៨ពាន់ក្បាល។

ចិន៖ ព្រះសង្ឃចិនមួយអង្គ ព្រះនាម Zhi Xiang និងព្រះជន្ម៥១វស្សា បានចំណាយពេលវេលានៃជីវិតរបស់តេជគុណ ជួយសង្គ្រោះសត្វសុនខអនាថាជាង៨ពាន់ក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ព្រះសង្ឃអង្គនេះ បានចាប់ផ្ដើមជួយសង្គ្រោះភាគច្រើនសុនខអនាថា និងឆ្មាខ្លះៗ តាំងពីឆ្នាំ១៩៩៤មកម៉្លេះ ហើយថ្មីៗនេះ សុនខមួយក្បាល ក្នុងចំណោមសុនខជាច្រើន ត្រូវបានប៉ូលិសចាប់នៅតាមដងផ្លូវក្នុងទីក្រុងសៀងហៃ និងដាក់ទ្រុងដែក នៅតំបន់ដែលមានក្លិនស្អុយមួយកន្លែង។ ប៉ុន្ដែក្រោយពីមានការអន្តរាគមន៍ពីតេជគុណរួចមក ពួកវានឹងត្រូវប្រលែងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតផងដែរ។

ចំពោះសុនខអនាថាមានជំងឺទាំងអស់ តេជគុណ បានទុកវាឲ្យរស់នៅក្នុងវត្ត ដោយមានសុនខខ្លះសំណាងល្អរកបានម្ចាស់ថ្មី និងផ្ទះថ្មី។ ហើយការមើលថែ និងចិញ្ចឹមសត្វអនាថានេះ តេជគុណមិនបានទទួលជំនួយពីខាងរដ្ឋាភិបាលទេ ដែលតេជគុណបានខ្ចីប្រាក់ពីសាច់ញាតិ និងព្រះសង្ឈដទៃទៀត រួមទាំងអំណោយពីសម្បុរជន។

យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ២០១៩មក តេជគុណបានធ្វើការបញ្ជូនសុនខទៅកាន់បរទេសឲ្យមានជីវិតថ្មីជាមួយនឹងម្ចាស់ថ្មី ដែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ តេជគុណ បានបញ្ជូនសុនខមួយក្បាល ទៅកាន់សហរដ្ឋអាមេរិក ដែលធ្វើឲ្យតេជគុណស្រក់ទឹកភ្នែកចំពោះការចាកចេញរបស់សុនខផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang និងសុនខដែលបញ្ជូនទៅបរទេស
ព្រះសង្ឈ Zhi Xiang និងសុនខដែលបញ្ជូនទៅបរទេស
ព្រះសង្ឈ Zhi Xiang និងសុនខដែលបញ្ជូនទៅបរទេស
ព្រះសង្ឈ Zhi Xiang និងសុនខដែលបញ្ជូនទៅបរទេស
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang
ព្រះសង្ឈ Zhi Xiang

ប្រភព: couriermail.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T