រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោក បានជិះរថយន្តឡិចស៊ីស470 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-7684 ធ្វើដំណើរតាមបណ្តោយផ្លូវនតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខបុរីពិភពថ្មី ខាងជើងស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍ រថយន្តបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ១ដើម រួចជ្រុលទៅបុកខឿនថ្នល់ បណ្តាលឱ្យខូចខាតអស់ ២កង់ ចំណែករថយន្តបង្កបែកកង់មុខ ហើយព្យាយាមបើករត់គេចត្រូវសមត្ថកិច្ចចាប់ឃាត់បាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ កក្កដា ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕







បញ្ចូលអត្ថបទ ៖ វីយូឡែត

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ