គ្រាន់តែជិះបាឡុងទេសចរណ៍ ទៅកាន់ជាយបរិយាកាសផែនដី រយៈពេលខ្លីសោះ តែចាយថ្លៃដល់ថ្នាក់នេះ

//s9.kh1.co/5b/5b9d55f9650725e97994b99439158edfe461f112.jpg
បច្ចេកវិទ្យា

 ២៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខណៈពេលដែលជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Space Perspective នឹងធ្វើដំណើរចេញពីរដ្ឋផ្លរីដា ក្រុមហ៊ុនក៏មានគម្រោងនឹងបង្កើតទីតាំងបន្ថែម នៅជុំវិញពិភពលោក។

អាមេរិក៖ ក្រុមហ៊ុនមួយនៅរដ្ឋផ្លរីដាគ្រោងនាំអ្នកទេសចរហោះហើរ ទៅកាន់ជាយលំហ ជាមួយបាឡុងបច្ចេកវិទ្យាទំនើប ដែលមានអ្នកបើកបរម្នាក់ និងអ្នកដំណើររហូតទៅដល់៨នាក់ ជិះពីខាងក្នុង។ ក្រុមហ៊ុនអាកាសចរណ៍ Space Perspective ឥឡូវនេះ កំពុងធ្វើការកក់កន្លែងនៅលើបាឡុង Spaceship Neptune របស់ពួកគេ សម្រាប់ការហោះហើរនៅដើមឆ្នាំ២០២៤ ដោយសំបុត្រមានតម្លៃខ្ពស់ រហូតទៅដល់១២៥,០០០ដុល្លារក្នុងមនុស្សម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការហោះហើរសាកល្បងដំបូងបានចាប់ផ្ដើម នៅថ្ងៃទី១៨ ខែមិថុនា នៅព្រលាន Space Coast Spaceport ក្នុងទីក្រុង Titusville រដ្ឋផ្លរីដា។ ការហោះហើររយៈពេល៦ម៉ោងនិង៣៩នាទី ត្រូវបានធ្វើឡើងដោយគ្មានមនុស្សបើក ប៉ុន្តែកាមេរ៉ានៅលើបាឡុងថតបានរូបភាពផែនដីដ៏ស្រស់ស្អាត នៅពេលថ្ងៃរះ។ ក្រុមហ៊ុន Space Perspective និយាយថា ការហោះហើរសាកល្បងនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការធ្វើដំណើរទៅកាន់កន្លែងលំហែកាយរយៈពេលខ្លី ជាមួយបារបន្ធូរភាពតានតឹងផងដែរ។

ខណៈពេលដែលជើងហោះហើរដំបូងរបស់ក្រុមហ៊ុន Space Perspective នឹងធ្វើដំណើរចេញពីរដ្ឋផ្លរីដា ក្រុមហ៊ុនក៏មានគម្រោងនឹងបង្កើតទីតាំងបន្ថែម នៅជុំវិញពិភពលោក។ ការធ្វើដំណើររយៈពេល៦ម៉ោង នឹងរួមបញ្ចូលទាំង ការហោះឡើងសន្សឹមៗរយៈពេល២ម៉ោង នៅខាងលើបរិយាកាសផែនដី៩៩ភាគរយ។ បន្ទាប់មកនឹងមានការលំហែកាយរយៈពេល២ម៉ោងទៀត សម្រាប់អ្នកទេសចរ រីករាយនឹងទេសភាព៣៦០ដឺក្រេ ហើយរយៈពេល២ម៉ោងចុងក្រោយនឹងត្រូវបន្ទាបខ្លួនចុះមកក្រោមវិញ៕

https://s9.kh1.co/__image/w=634,h=357,q=100/3d/3dd8cea952d08daa56cfccfcc1b26fe2742591c1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9e/9ef2719b5e6ac77645724fbda99ce12a461714b3.jpg
https://s9.kh1.co/__image/w=650,h=366,q=100/b0/b0cac58f65efa1322752eeff446f96d457e7e976.jpg
https://s9.kh1.co/__image/w=650,h=366,q=100/79/79133b6a0f7e2aacfe7699c3fd1691447f5e69c7.png
https://s9.kh1.co/__image/w=650,h=366,q=100/b3/b3c056dbfd8e9e1ec136cbee5c7fa7137ef9e06e.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T