សោកស្តាយ! អតីតប្រធានីធិបតីហ្វីលីពីន Benigno Noynoy Aquino ទទួលមរណភាពហើយ

//s9.kh1.co/62/622ae4ba648843e60c1a51ebb517e82db0f7b4ea.jpg
សង្គម

 ២៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សោកស្តាយ! អតីតប្រធានីធិបតីហ្វីលីពីន Benigno Noynoy Aquino ទទួលមរណភាពហើយ

ហ្វីលីពីន៖ អតីតប្រធានីធិបតីហ្វីលីពីន លោក Benigno Noynoy Aquino បានទទួលមរណភាពហើយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងវ័យ៦១ឆ្នាំ នេះបើប្រភពបណ្តាញសារព័ត៍មាន ABS-CBN របស់ហ្វីលីពីនបានរាយការណ៍ ពីប្រភពស្និទ្ធនឹងគ្រួសាររបស់លោកអតីតប្រធានាធិបតីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុនេះនៃមរណភាពរបស់លោកគឺមិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់លាស់នៅឡើយទេ ទោះបីជាសារព័ត៍មាននៅក្នុងស្រុក បានរាយការណ៍ថា លោកប្រធានាធិបតី Aquino ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Capital Medical Center នៅក្នុងទីក្រុងម៉ានីល ក្នុងសភាពយ៉ាងប្រញាប់ប្រញាល់។

គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវគេស្គាល់ថា រូបលោកគឺជាអ្នកដែលពូកែជក់បារី ដែលជាការព្រួយបារម្ភចំពោះសុខភាពរបស់លោក ខណៈពេលដែលលោក នៅកាន់តំណែងជាប្រធានាធិបតី។

លោក Aquino កូនប្រុសរបស់អ្នកតំណាងនៃលទ្ធិប្រជាធិបតេយ្យ និងជាអតីតសមាជិកព្រឹទ្ធសភា Benigno Aquino Jr និងជាអតីតប្រធានាធិបតីលោកស្រី Corazon Aquino ជាប្រធានាធិបតីពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ ។

ដោយឡែក អតីតប្រធានាធិបតីរូបនេះ ធ្លាប់បានធ្វើយុទ្ធនាការដើម្បីបោសសំអាតរដ្ឋាភិបាលដែលជាប់ទាក់ទងនឹងអំពើពុករលួយ។ លោកបានធ្វើជាអធិបតីក្នុងការជួយឱ្យកំណើនសេដ្ឋកិច្ចរយៈពេល ៦ ឆ្នាំនិងពង្រីកកំណើការនវិនិយោគផ្ទាល់ពីបរទេសចូលមកប្រទេសហ្វីលីពីន។ 

នៅចំពោះមុខគោលនយោបាយការបរទេស លោកAquino បានពង្រឹងចំណងមិត្តភាពការពារជាតិជាមួយសហរដ្ឋអាមេរិកដោយផ្សារភ្ជាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលបានធ្វើឱ្យកងទ័ពអាមេរិកមានវត្តមានកាន់តែយូរសម្រាប់ប្រទេសហ្វីលីពីន។

កាលពីឆ្នាំ ២០១៣ រដ្ឋាភិបាលរបស់លោក Aquino បានប្តឹងប្រទេសចិនទៅតុលាការអាជ្ញាកណ្តាលសហរដ្ឋអាមេរិក ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង ដែលជាករណីស្របច្បាប់ ទីក្រុងម៉ានីលបានឈ្នះរឿងក្តីនេះលើក្រុងប៉េកាំង។ ក្រោយមក ប្រហែលមួយសប្តាហ៍ លោក Aqunio បានលាឈប់ពីតំណែងប្រធានីធិបតី នៅឆ្នាំ ២០១៦៕

ប្រភព៖ Nikkei Asia

អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
អតីតប្រធានាធិបតី Benigno Noynoy Aquino
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T