ខេត្ត​កណ្តាល​​​​​​ ៖ បុរសម្នាក់​​ព្រោះ​តែ​​​ខឹង​​​ប្រពន្ធ​​​​​​​​មិនព្រម​រាំ​​លេង​​ជាមួយ​ខ្លួនក្នុង​​ថ្ងៃ​បុណ្យ​​ចូល​ឆ្នាំ​​​​​ ពេល​ត្រឡប់​​មក​​ដល់​ផ្ទះ​​វិញបាន​​​យក​អង្កត់​​អុស​វាយ​​​ប្រពន្ធ​​​ឥត​​ប្រណី​​ បណ្តាល​ឱ្យ​​​រង​របួស​​​យ៉ាង​ដំណំ​​រហូតដល់​សន្លប់​​លែង​ដឹង​​ខ្លួន ត្រូវ​​​​បាន​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​រាជ​ធានី​ភ្នំពេញ​​ ។ រីឯ​​បុរស​នោះ​​​​ត្រូវ​បាន​ប៉ូលិស​​​ប៉ុស្តិ៍​ស្វាយ​​ប្រទាលចាប់​ខ្លួនភ្លាមៗ​​​​​ កាល​ពី​​​ម៉ោង​​៧យប់​​​​​ថ្ងៃទី​​​​​១៦ មេសា នៅ​ភូមិ​​​ពោ​​ធិ៍​​តាប៉ាង​​ ឃុំ​​​ស្វាយ​ប្រទាល​​ ស្រុក​ស្អាង ហើយ​បញ្ជូន​​ទៅ​អធិការ​​ដ្ឋាន​​នគរបាល​​ស្រុក​ដើម្បី​​ចាត់​ការ​​​បន្ត​តាម​ច្បាប់​​ ។

លោក​​​ឈន គឹម​លី​​​ នាយ​ប៉ុស្តិ៍​​ឃុំ​​​​​​​ស្វាយ​ប្រទាល​​ បាន​​ឱ្យដឹង​​​ថា បុរស​ដែល​​​ប្រើ​អំពើ​ហិង្សា​​​ទៅ​លើប្រពន្ធ​​​​​​ឈ្មោះ​ ផុន ធី​ អាយុ​​​៤៥ឆ្នាំ​ ជា​កសិករ​ ចំណែក​​​ឯ​​ស្ត្រី​​រងគ្រោះ​​​ជាប្រពន្ធ​​ឈ្មោះ អ៊ុច សុខ​​ខុំ អាយុ​​៤២ឆ្នាំ​ អ្នក​ទាំង​​២​ រស់​​នៅ​ភូមិ​​​ពោធិ៍​​តាប៉ាង ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ។ លោក​នាយ​ប៉ុស្តិ៍​​បាន​ឱ្យ​​ដឹងទៀត​ថា បុរស​ជា​ប្តី​​​ឈ្មោះ ផុន​​ ធី​ នេះ​ឧស្សាហ៍​​​ប្រើ​អំពើ​​ហិង្សា​​ទៅ​លើ​ប្រពន្ធ​​ជាញឹក​ញាប់​​ណាស់ ហើយ​​​ធ្លាប់​ត្រូវ​​​ប៉ូលិស​​ចាប់​ខ្លួន​​​យក​​​មក​ធ្វើ​ការ​​អប់​រំ​​ផង​ដែរ ។ នៅ​ថ្ងៃ​​កើត​ហេតុ​​​ ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​​ខ្មែរ​​ថ្ងៃទី​​១៦ មេសា ទាំង​​២នាក់​ប្តីប្រពន្ធ​​បាន​ទៅ​រាំ​លេង​​​​កម្សាន្ត​​នៅ​ក្នុង​​វត្ត​​ស្វាយ​ប្រទាល​​ ។ លុះ​​ត្រឡប់​មក​​ផ្ទះ​វិញ​​ ម៉ោង​​​៧យប់​​​ បុរ​​ស​​ជាប្តី​ឈ្មោះ​​ផុន ធី​ បាន​​ឈ្លោះ​​ប្រកែក​គ្នា​​​​​​​ជាមួយ​​​ប្រពន្ធ​​​ ដោយ​សារ​​​​ខឹង​​ប្រពន្ធ​​រាំ​ជាមួយ​​ក្រុម​ក្មេងស្ទាវ​ មិន​រាំ​ជាមួយ​​ខ្លួន ។ ខណៈ​​ទាស់​ពាក្យ​សម្តី​​​គ្នា​នោះ​ បុរស​ជា​​ប្តី​បាន​​ចាប់​ហែក​ខោ​អាវ​ប្រពន្ធ​​​ ​​និង​បាន​​យក​អង្កត់​​អុស​​មួយ​​ទំហំ​​ប៉ុន​​​ក​ដៃមក​វាយ​​​​​ប្រពន្ធ​​​ឥត​ប្រណី​​ដៃ​ ចំក្បាល​ និង​ខ្លួន​ជា​​ច្រើន​​កន្លែង​​បណ្តាល​ឱ្យ​​រង​របួស​យ៉ាង​​ដំណំ​​​​​​រហូត​​​​​សន្លប់​​លែង​​ដឹង​​ខ្លួន ។​​ នៅ​ពេលនោះ​​​​​អ្នក​ជិត​ខាង​​បាន​​​រាយការណ៍​​​ប្រាប់​​ប៉ូលិស​​​​​មូល​​ដ្ឋាន​​ចុះ​មក​​​ឃាត​់​ខ្លួន​បុរស​​​ជាប្តី​​​ភ្លាមៗ​​តែម្តង ។

ចំណែក​ស្ត្រី​​រងគ្រោះ​​ត្រូវបាន​​គេ​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​​​មន្ទីរ​ពេទ្យ​​​​​កាល់​ម៉ែតរាជ​​ធានី​ភ្នំពេញ ។ បច្ចុប្បន្ន​​ ជនសង្ស័យ​​ឈ្មោះ​​ផុន ធី​ ត្រូវ​បាន​ប៉ូលិស​​​ស្រុក​ស្អាង​​​កសាង​សំ​ណុំ​រឿង​​​​​ដើម្បី​​បញ្ជូន​​ទៅ​​សាលា​ដំបូង​​ខេត្ត​ ចាត់​​ការ​​​តាម​ច្បាប់ ៕​​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]