អ្នកស្រាវជ្រាវបានដឹងតម្រុយ ពីរបៀបដែលបក្សីអាចស្គាល់ផ្លូវ ពេលផ្លាស់ទីលំនៅ ក្នុងចម្ងាយដ៏ឆ្ងាយ

//s9.kh1.co/5a/5a80c0e2a9de2fd2f19b3f0ca5c20ef7a70b88fb.jpg
បច្ចេកវិទ្យា

 ២៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សអាចប្រើប្រាស់ត្រីវិស័យដែនម៉ាញ៉េទិច ដើម្បីបង្ហាញទិសខាងជើងឬត្បូង តែចំពោះបក្សីត្រូវបានគេគិតថា មានត្រីវិស័យជាប់នៅក្នុងខ្លួនរួចជាស្រេច។

បរទេស៖ អាថ៌កំបាំងពីរបៀបដែលបក្សីអាចផ្លាស់ទីលំនៅ ក្នុងរយៈចម្ងាយដ៏ឆ្ងាយ លើដីនិងសមុទ្រ គឺជិតដល់ពេលបង្ហាញការពិតហើយ។ ដោយសិក្សាលើបក្សី robin ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញតម្រុយ ដែលបក្សីអាចដឹងញាណដែនម៉ាញេ៉ទិចរបស់ផែនដី។ មនុស្សអាចប្រើប្រាស់ត្រីវិស័យដែនម៉ាញ៉េទិច ដើម្បីបង្ហាញទិសខាងជើងឬត្បូង តែចំពោះបក្សីត្រូវបានគេគិតថា មានត្រីវិស័យជាប់នៅក្នុងខ្លួនរួចជាស្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារធាតុគីមីមួយនៅក្នុងភ្នែករបស់ពួកវា គឺមានសមត្ថភាពចាប់រូបភាពដែនម៉ាញ៉េទិច ដែលអាចផ្ដល់ភស្ដុតាងនៃទ្រឹស្ដីមួយនេះ នេះបើយោងតាមការសិក្សាថ្មី។ លោក Peter Hore សាស្ត្រចារ្យផ្នែកគីមីវិទ្យានៃសាកលវិទ្យាល័យ Oxford បានប្រាប់ឲ្យដឹងថា វាគួរតែជាសត្វបក្សីដែលអាចមើលឃើញដែនម៉ាញ៉េទិចរបស់ផែនដី ប៉ុន្តែពួកយើងនៅមិនអាចបញ្ជាក់វាឲ្យបានច្បាស់នៅឡើយ។

សត្វបក្សី
សត្វបក្សី

អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រុមអ្នកវិទ្យាសាស្ត្របានកំពុងស្រាវជ្រាវ ពីរបៀបដែលបក្សី កន្ធាយសមុទ្រ ត្រី និងសត្វល្អិត អាចដឹងញាណដែនម៉ាញ៉េទិចរបស់ផែនដី ដែលអាចប្រើប្រាស់វា សម្រាប់ការនាំផ្លូវ។ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើសត្វបក្សី robin អឺរ៉ុប ដែលនឹងជួយស្រាយបំភ្លឺ។ សារធាតុម្យ៉ាងនៅក្នុងស្រទាប់រ៉េទីននៃភ្នែក ត្រូវបានស្គាល់ថាជា cryptochrome។

ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Oxford បានសិក្សាទម្រង់បន្សុទ្ធនៃម៉ូលេគុល ក្នុងមន្ទីរពិសោធន៍ ដើម្បីចង់ដឹងថាតើវាពិតត្រូវគ្នា នឹងការចាប់សញ្ញាដែនម៉ាញ៉េទិចដែរឬអត់។ ពួកគាត់បានរកឃើញថា វាអាចមានសមត្ថភាពបង្កើតជាគូរ៉ាឌីកាល់ ដែលមានរំញោចម៉ាញ៉េទិចខ្ពស់។ រ៉ាឌីកាល់គឺជាអាតូមឬម៉ូលេគុល ដែលមានប្រតិកម្មគីមីខ្លាំង។ លោកសាស្ត្រាចារ្យ Hore បាននិយាយថា យន្តការដែលគាត់កំពុងតាមដាន ពាក់ព័ន្ធនឹងប្រតិកម្មគីមីដែលត្រូវបានបង្កើតឡើង ដោយពន្លឺនៅខាងក្នុងភ្នែករបស់បក្សី ដើម្បីឲ្យមានភាពច្បាស់លាស់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T