រូបមន្តខាត់ស្បែកធម្មជាតិ ជួយឲ្យស្បែកភ្លឺថ្លា មិនបែកស្រកា!

//s9.kh1.co/4a/4ac0e75c8ae34ce5274a1d0113a6863e39a5b5db.jpg
យល់ដឹង

 ២៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ជា​ច្រើន អាច​ជួយ​ឲ្យ​ស្បែក​ស្រីៗ​គ្នា​យើង​ស​ភ្លឺ​ម៉ដ្ត​រលោង មិន​ចាញ់​ផលិតផល​គីមី​ប៉ុន្មាន​ទេ។

រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ជា​ច្រើន អាច​ជួយ​ឲ្យ​ស្បែក​ស្រីៗ​គ្នា​យើង​ស​ភ្លឺ​ម៉ដ្ត​រលោង មិន​ចាញ់​ផលិតផល​គីមី​ប៉ុន្មាន​ទេ។ ទោះ​ជា​​ Scrub​ ខាត់​ស្បែក​ធម្មជាតិ​មិន​ឃើញ​លទ្ធផល​ភ្លាម​ៗ​ដូច​ថ្នាំ​ខាត់​ស្បែក​ទូទៅ តែ​យើង​ក៏​មិន​បារម្ភ​រឿង​ប៉ះពាល់​សុខភាព​ស្បែក ឬ​អាលែកហ្ស៊ី​ស្បែក​ដែរ។ ហើយ​ខាង​ក្រោម​នេះ ជា​គ្រឿងផ្សំ​ខាត់​ស្បែក​ធម្មជាតិ យើង​អាច​រក​បាន​ងាយ​ៗ តម្លៃ​ធូរ​ថ្លៃ និង​មាន​ប្រសិទ្ធភាព​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កាក​កាហ្វេ

Scrub នេះ​ជា​ជម្រើស​ល្អ​បំផុត​មួយ យើង​អាច​យក​មក​ប្រើ​លើ​ស្បែក ព្រោះ​ជាតិ​កាហ្វេ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​កម្ចាត់​កោសិកា​ចាស់ៗ និង​ស្នាម​ខ្លាញ់​ដុំ​ៗ​មាន​លើ​ភ្លៅ និង​ត្រគាក​ជា​ដើម។ ជាតិ​ប្រេង​អូលីវ មាន​នៅ​ក្នុង ​scrub នេះ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ គ្រឿង​ផ្សំ​ត្រូវ​មាន កាក​កាហ្វេ ស្ករ ប្រេង​អូលីវ និង​វីតាមីន E លាយ​វា​ចូល​គ្នា​ឲ្យ​សព្វ ល្មម​លាប​ពេញ​រាងកាយ រួច​លាប​លើ​ស្បែក​ទុក​ចោល ១៥-២០នាទី សឹម​លាង​ទឹក​ចេញ។

២. ស្ករ​ត្នោត

ស្ករ​ត្នោត​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ទន់ ពិសេស​សម្រាប់​គ្នា​យើង​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម។ យើង​គួរ​មាន​ស្ករ​គ្រាប់​ៗពណ៌​ត្នោត (បញ្ជាក់ មិន​មែន​ស្ករ​ត្នោត​ខ្មែរ​ទន់​ៗ​ទេ) និង​ប្រេង​អូលីវ ឬ JoJoBa លាយ​ចូល​គ្នា​ឲ្យ​សព្វ រួច​លាប​ទៅ​លើ​ស្បែក ម៉ាស្សា​ថ្នម​ៗ​រយៈ​ពេល១០​នាទី រួច​លាង​ចេញ​ជា​ការ​ស្រេច។ យើង​អាច​បន្ថែម​ប្រេង​ក្រអូប​ទៅ​តាម​ក្លិន​យើង​ចូល​ចិត្ត​ដូចជា ក្លិន​ឡាវែនដ័រ ក្លិន​ម្លិះ ឬ Vanilla ដើម្បី​ជួយ​ឲ្យ​ក្រអូប​ស្បែក។

៣. អំបិល​ក្រួស

អំបិល​ក្រួស​មាន​ផ្ទុក​ជាតិ​រ៉ែ និង​ភ្នាក់​ងា​ខាត់​ស្បែក​ច្រើន ជួយ​ឲ្យ​ស្បែក​មាន​ភាព​ក្មេង​វ័យ និង​សុខភាព​ល្អ។ វា​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចរន្ត​ឈាម ស្រប​ពេល​ដែល​ជួយ​កាត់​បន្ថយ​ស្លាក​ស្នាម​លើ​ស្បែក។ លាយ​អំបិល​ក្រួស (អាច​លាយ​អំបិល​ធម្មតា​បាន) ជាមួយ​ប្រេង​អូលីវ និង​អាច​បន្ថែម​ប្រេង​ក្រអូប​តាម​ជម្រើស លាប​លើ​ស្បែក​១០​នាទី រួច​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។

៤. ស្ករ​ត្នោត និង​ទឹក​ឃ្មុំ

Scrub ខ្លួន​ស្ករត្នោត​ទឹក​ឃ្មុំ ជា​រូបមន្ត​ធម្មជាតិ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​ល្អ​បំផុត ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​ការ​រលាក​លើ​ស្បែក។ យើង​អាច​លាយ​ស្ករ​ត្នោត ទឹក​ឃ្មុំ ប្រេង​អូលីវ ចូល​គ្នា រួច​លាប​ពេញ​រាងកាយ​ឲ្យ​សព្វ ម៉ាស្សា​ថ្នម​ៗ​រយៈ​ពេល​៥-១០​នាទី រួច​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។

៥. ម្សៅ​រមៀត

រមៀត​ជា​គ្រឿង​ផ្សំ​សម្រស់​ធម្មជាតិ​ដ៏​ពេញ​និយម​បំផុត​មួយ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​សាក​ល្បង​ហើយ។ រូប​មន្ត​ធម្មជាតិ​នេះ ផ្ទុក​សារធាតុ​សម្លាប់​មេរោគ និង​អង់ទីប៊ីយ៉ូទិក​ដ៏​រឹងមាំ​ដែល​ជួយ​ថែ​រក្សា​ស្បែក​ឲ្យ​មាន​ភាព​ក្មេង​ជាង​វ័យ។ យើង​អាច​លាយ​ម្សៅ​រមៀត ស្ករ និង​ប្រេង​ដូង​ចូល​គ្នា​ឲ្យ​សព្វ រួច​លាប​លើ​ស្បែក​ឲ្យ​សព្វ ទុក​ចោល​១០-១៥​នាទី សឹម​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ចេញ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T