ប៉ូលិសឥណ្ឌា តាមចាប់ខ្លួន អ្នកលួចលាមកគោជាង៨០០គីឡូក្រាម ពីផ្ទះអ្នកភូមិ

//s9.kh1.co/35/3582b3f3899ef018fa9c081f660e33d497143c61.jpg
សង្គម

 ២៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនមកពីភូមិ Dhurena បានរាយការណ៍ទៅកាន់ប៉ូលិស កាលពីសប្ដាហ៍មុននេះ បន្ទាប់ពីលាមកគោចំនួនសរុបជាង៨០០គីឡូក្រាម បានបាត់ពីឃ្លាំង។

ឥណ្ឌា៖​ ប្រជាជនមកពីភូមិ Dhurena ភាគកណ្ដាលនៃរដ្ឋ Chhattisgarh បាននាំគ្នាត្អូញត្អែរ និងរាយការណ៍ទៅកាន់ប៉ូលិស កាលពីសប្ដាហ៍មុននេះ បន្ទាប់ពីលាមកគោចំនួនសរុបជាង៨០០គីឡូក្រាម បានបាត់ពីឃ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមសម្ដីរបស់ប៉ូលិសម្នាក់បានឲ្យដឹងដែរថា កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមប៉ូលិសបានធ្វើការសាកសួរជនសង្ស័យប៉ុន្មាននាក់ តែមិនទាន់ឈានដល់ការចាប់ឃុំខ្លួនទេ ហើយក៏មិនទាន់ដឹងពីមូលហេតុនៃការលួចយកលាមកគោដ៏ច្រើនសន្ធឹកសន្ធាប់ទៅណាដែរ។

ជាទូទៅ ប្រជាជននៅក្នុងភូមិខាងលើនេះ តែងតែទទួលទិញលាមកគោពីកសិករ តម្លៃ ២០០ រ៉ូពី (ប្រមាណ២.៧០ដុល្លារអាមេរិក) ក្នុង១០០គីឡូក្រាម ក្រោមគ្រោងការណ៍របស់រដ្ឋ ដើម្បីផលិតជាជីកំប៉ុង។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋក្នុងប្រទេសឥណ្ឌាជាច្រើន បាននិងកំពុងលើកទឹកចិត្តដល់កសិករឲ្យលក់លាមកគោ សម្រាប់កសិកម្មសរីរាង្គផងដែរ។

យ៉ាងណាមិញ គិតត្រឹមថ្ងៃម្សិលមិញនេះ ខាងប៉ូលិសមិនទាន់បានដំណឹងអ្វីបន្ថែមឡើយ ខណៈការស៊ើបអង្កេតកំពុងដំណើរការបន្ដ៕

សូមទស្សនារូបភាពខាងក្រោម៖​

អ្នកភូមិ
អ្នកភូមិ
អ្នកភូមិ
អ្នកភូមិ
គោរបស់អ្នកភូមិ
គោរបស់អ្នកភូមិ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T