ហ្វេនបង្ហាញការស្រណោះ ក្រោយ អេដវីន ត្រូវជាប់ពន្ធនាគារ ខណៈកំពុងមើលរឿងលោក ដែលដើរតួជា អ្នកជាប់ទោស

//s9.kh1.co/eb/eb1b02b3e1ddf075dce1c31f4858d80929b04fb3.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

បន្ទាប់ពី តារាសម្ដែងប្រុស លោក យិត មាសឧស្សាហ៍ ហៅ អេដវីន ត្រូវបញ្ជូនខ្លួនទៅកាន់ពន្ធនាគារព្រៃស ពីបទល្មើសអំពើហិង្សានោះ ក៏មានអ្នកគាំទ្របានបង្ហាញពីការសោកស្ដាយចំពោះរូបលោក

ភ្នំពេញ៖ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអ្នកគាំទ្រ ក៏ដូចជា មហាជនជាច្រើនកំពុងតែតាមដានយ៉ាងកៀកកិត ពីរឿងរ៉ាវរវាង តារាសម្ដែងប្រុស លោក យិត មាសឧស្សាហ៍ ហៅ អេដវីន និង អ្នកនាង សុទ្ធ បញ្ចកា។ ដោយនៅក្នុងនោះដែរ អ្នកនាង សុទ្ធ បញ្ចកា ដែលត្រូវគេស្គាល់ថា ជាអតីតគូស្នេហ៍របស់តារាសម្ដែងប្រុសរូបនេះ ក៏បានបង្ហាញរូបភាព បញ្ជាក់ថា លោក អេដវីន បានប្រើអំពើហិង្សាវាយដំលើរូបនាង រហូតមានរបួសជាច្រើនកន្លែង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះនោះគឺ បន្ទាប់ពីមានការដោះស្រាយតាមផ្លូវច្បាប់ ក្រោយពីសមត្ថកិច្ចបានបញ្ជូនតារាប្រុសរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ ខាងតុលាការក៏បានសម្រេចបញ្ជូនរូបលោក ទៅពន្ធនាគារព្រៃស តាមដីការបង្គាប់ឲ្យឃុំខ្លួន តាមលេខ៖ ៤៤៣៥ «ញ» ដ.ឃ.ដ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១។

យ៉ាងណាមិញ រឿងមួយនេះ ពិតជាបានធ្វើឲ្យហ្វេនៗជាច្រើនពិតជាមានការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីបានជ្រាបពីដំណឹងមួយ ដោយនៅក្នុងនោះ មានអ្នកគាំទ្រម្នាក់បានចូលទៅខមិនបង្ហាញពីការសោកស្ដាយរបស់ខ្លួន ដោយបាននិយាយថា៖ 

គួរឲ្យស្ដាយណាស់ ខ្ញុំទើបមើលរឿងគាត់ដល់ភាគបញ្ចប់ថ្មីៗ ហេតុអ្វីគាត់ជួបរឿងបែបនេះ

អ្នកគាំទ្រ

ពិតណាស់ថា នេះគឺជារឿងដ៏គួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះតារាប្រុសរូបនេះ ព្រោះអាចនិយាយបានថា រូបលោកគឺជាតារាសម្ដែងពោរពេញទៅដោយទេពកោសល្យ ព្រមទាំងមានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែបែរត្រូវមកជួបរឿងបែបនេះ ដែលធ្វើឲ្យកេរិ៍្តឈ្មោះរបស់លោកត្រូវខូចខាត ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

អេដវីន
អេដវីន
សារខមិនពីអ្នកគាំទ្រ
សារខមិនពីអ្នកគាំទ្រ
យិត មាសឧស្សាហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T