ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតាមផ្លូវ បាន នាំគ្នាឡោមព័ទ្ធ និងចាប់វាយចោរឆក់ កាបូប ២នាក់ ក្រោយពីជនសង្ស័យទាំង នេះ បានធ្វើសកម្មភាពឆក់កាបូបអ្នកដំណើរ នៅមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចហើយ ពួកគេទាំង ២ ដោយភ័យខ្លាំងពេកបានបើក ម៉ូតូស៊េរីចាស់ ១គ្រឿង ទៅបុកគូថរថយន្ដ អ្នកដំណើរ ក៏ដួលនៅខាងលិចស្ដុបទេពផន។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ បានឱ្យដឹងថា ករណីប្រជាពលរដ្ឋ ឡោមព័ទ្ធ និងចាប់វាយចោរឆក់ទាំង ២ នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅខាងលិចស្ដុបទេពផន សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

បើតាមសេចក្ដីរាយការណ៍ដដែល មុន ពេលកើតហេតុ ពួកគេទាំង ២នាក់ បានជិះ ម៉ូតូម៉ាក អេកាណូ ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបពីអ្នកដំណើរ នៅមុខមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ រួចហើយបើករត់ ក៏ជ្រុលទៅ បុកគូថរថយន្ដរបស់អ្នកដំណើរ ១គ្រឿង បណ្ដាលឱ្យដួល ក៏ត្រូវបានប្រជាពលរដ្ឋនៅ ក្បែរនោះនាំគ្នាឡោមព័ទ្ធ និងចាប់វាយមួយ ដៃមួយជើង ប្រគល់ជូនសមត្ថកិច្ច ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ដែល គេមិនទាន់ស្គាល់អត្ដសញ្ញាណ ត្រូវបានគេ សួរនាំជាបណ្ដោះអាសន្ន នៅកន្លែងសមត្ថ កិច្ច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ការចាត់ការតាមផ្លូវច្បាប់ ៕









ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ