ភ្នំពេញៈ ស្រ្តីជាកម្មការិនីម្នាក់ រងរបួសបែកក្បាល សន្លប់ឈឹង នៅនឹងកន្លែង បន្ទាប់ពីស្រ្តីរូបនោះ ចេញពីធ្វើការ ជិះម៉ូតូឌុប វិលត្រឡប់ទៅផ្ទះ ហើយត្រូវម៉ូតូ ១ គ្រឿង បើកលឿនជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យដួលអូសជា ច្រើនម៉ែត្រ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ នៅតាមផ្លូវ សហព័ន្ធរុស្សី មុខច្រកចូលមន្ទីរពេទ្យ បង្អែកពោធិចិនតុង ភូមិប៉ប៉្រកខាងត្បូង កាកាប ខណ្ឌពោធិសែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡេង យូស៊ីម ភេទស្រី អាយុ ២៨ ឆ្នាំ មានមុខ របរ ជាកម្មការិនីរោងចក្រ ត្រេនធ្វីន រស់នៅក្នុងបុរីឯករាជ្យ២ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រង របួសបែកក្បាល ពីក្រោយចំហៀងខាងស្តាំ ចំណែកឯអ្នកបើកបរម៉ូតូរងគ្រោះ មានឈ្មោះ នាគ ធាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ពុំមានរងរបួនោះទេ ម៉ូតូបង្កម៉ាក សេ១២៥ ស៊េរី ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-9201 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកក្នុង ល្បឿនលឿន ជ្រុលមកបុកពីក្រោយ ធ្វើឲ្យម៉ូតូជនរងគ្រោះដួលអូសនឹងថ្នល់ បណ្តាលឲ្យ ស្រ្តីជាអ្នកជិះពីក្រោយ រងរបួស បែកក្បាលពីចំហៀងខាងស្តាំធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង រីឯអ្នកបើបរម៉ូតូបង្កពុំមានរងរបួសនោះទេ។

ក្រោយពេលនគរបាល ចុះទៅដល់កន្លែងកើតហេតុ ហៅរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់។ រីឯ វត្ថុតាង ត្រូវយកទៅរក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕



ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ