តារាប្រុសល្បីៗដែលសម្ដែងឈុតថើបបានទាក់ទាញបំផុត ក្នងវិស័យ K-Drama!

//s9.kh1.co/ea/eae520018c8dc64dd82b4113835327c077ba10ba.jpg
យុវវ័យ

 ២៣-មិថុនា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

Idols សុទ្ធតែមានកំពូលទេពកោសល្យ ជំនាញពេញខ្លួន! តារាសម្ដែងប្រុសៗល្បីទាំងនេះ ជាប់ឈ្មោះជាតារាប៉ិនខាងសម្តែងឈុតឆាកថើបជាងគេ ប្រចាំវិស័យ K-Drama

កូរ៉េខាងត្បូង ៖ ជាពិតណាស់ តារាសម្ដែងប្រុសល្បីឈ្មោះប្រចាំឧស្សាហកម្មកម្សាន្ត K-Drama ទាំងនេះ តែងតែធ្វើឲ្យអ្នកទស្សនាកោតសរសើរជាហូរហែ ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសព្វ សមត្ថភាពសម្ដែង អាចលេងបានគ្រប់ឈុតឆាក គ្រប់រឿង មិនថាជារឿងសម័យ បុរាណ កាប់ចាក់ ឬជាតួអង្គអ្នកលេងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ Idols រូបសង្ហាទាំងនេះ ក៏ត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកសម្ដែងពូកែខាងលេងឈុតឆាកស្នេហា ជាពិសេស គឺឈុតថើបបែបរ៉ូមែនទិកបានល្អ និងស៊ីអារម្មណ៍បំផុត ប្រចាំវិស័យរឿងភាគកូរ៉េ ហើយហ្វេនៗក៏ទទួលស្គាល់ មិនអាចប្រកែកបានឡើយ ចំពោះចំណុចនេះ។

ខាងក្រោមនេះជា តារាសម្ដែងប្រុសទាំង ១១ រូប ដែលប៉ិនខាងលេងឈុតឆាកថើបបែបស៊ីអារម្មណ៍បំផុត ៖

១. Yoo Yeon Seok

Yoo Yeon Seok ជាតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ប្រចាំឧស្សាហកម្មកម្សាន្តកូរ៉េ ហើយក៏ត្រូវបានគេស្គាល់ថាជាតារាសម្ដែង ដែលពូកែលេងឈុតឆាកស្នេហា ឈុតឆាកថើបបែបរ៉ូមែនទិក ជាពិសេសឈុតក្នុងរឿង​ «Dr. Romantic»។

Yoo Yeon Seok
Yoo Yeon Seok
Yoo Yeon Seok

២. Ha Seok Jin

Ha Seok Jin គឺជាតារាសម្តែងប្រចាំ K-Drama ដែលហ្វេនៗលើកឡើងថា លោកមានភាពប៉ិនប្រសព្វសម្ដែងឆាកថើប តាមរយៈរឿងជាច្រើនដូចជា រឿង «Drinking Solo​» រឿង «1% Of Something» និងរឿង «Radiant Office»

Ha Seok Jin
Ha Seok Jin
Ha Seok Jin

៣. Gong Yoo

Gong Yoo ជាសម្តែងដែលមានទេពកោសល្យម្នាក់ ជាមួយនឹងបទពិសោធន៍សម្ដែងជាង ២០​ឆ្នាំ តារាប្រុសរូបនេះក៏មានសមត្ថភាពពូកែបង្ហាញដល់អ្នកគាំទ្រ និងទស្សនិកជននូវជំនាញរបស់លោក ជាពិសេសបើនិយាយដល់ឈុតថើប គឺថាឡូយខ្លាំងតែម្ដង ពិសេសក្នុងរឿង «Coffee Prince»

Gong Yoo
Gong Yoo
Gong Yoo

៤. Jo Jung Suk

ចំពោះរឿងដែល Jo Jung Suk សម្ដែង ក្នុងឈុតឆាកថើបដែលហ្វេនៗនឹកដល់ជាងគេ គឺរឿង «Don’t Dare To Dream» (Jealousy Incarnate) ដោយហ្វេននិយាយថា ការសម្ដែងរបស់លោក ពិតជាស៊ីអារម្មណ៍អ្នកទស្សនាខ្លាំងណាស់។

 Jo Jung Suk
 Jo Jung Suk
 Jo Jung Suk

៥. Ji Chang Wook

បើនិយាយដល់តារាប្រុស ដែលសម្ដែងឆាកថើបបានល្អ ធ្វើឲ្យហ្វេនៗមិនអាចរំលង នោះគឺ Ji Chang Wook។ មានរឿងភាគជាច្រើន ដែលលោកសម្ដែង ហើយធ្វើឲ្យគាំទ្រមើលហើយអៀនក្រហមមុខទៅតាមជាញឹកញាប់ ជាពិសេសឈុតថើប ក្នុងរឿង «Healer» ​និងរឿង «Melting Me Softly»

Ji Chang Wook
Ji Chang Wook
Ji Chang Wook

៦. Sung Joon

ឈុតថើបនៅក្នុងរឿង «I Need Romance 3» ដែល Sung Joon សម្ដែង ក៏ត្រូវបានប្រិយមិត្តសរសើរផងដែរ ពីភាពទន់ភ្លន់ ភាពប៉ិនប្រសព្វក៏ដូចជា ការដាក់អារម្មណ៍សម្ដែងបានល្អជាមួយឈុតឆាកបែបនេះ។

 Sung Joon
 Sung Joon
 Sung Joon

៧. Lee Jong Suk

រឿងដែលហ្វេនៗនឹកដល់ ឆាកថើបដ៏រ៉ូមែនទិករបស់តួឯកប្រុសរូបសង្ហា Lee Jong Suk គឺមានរឿង «Pinocchio» រឿង «I Hear Your Voice» រឿង «W» រឿង «While You Were Sleeping» និងរឿង «Romance Is A Bonus Book» គឺសុទ្ធសឹងតែរឿងដែលហ្វេនៗមើលហើយ ចាំមិនភ្លេចតែម្ដង។

Lee Jong Suk
Lee Jong Suk
Lee Jong Suk

៨. Hyun Bin

តារាប្រុស Hyun Bin ក៏ត្រូវបានហ្វេនៗចាត់ទុកថា ប៉ិនខាងសម្ដែងឆាកថើបផងដែរ។ រឿងដែលធ្វើឲ្យ អ្នកនិយមតាមដានរឿងភាគកូរ៉េ នឹកដល់ការថើបបែបរ៉ូមែនទិករបស់លោកជាងគេ គឺមាន រឿង «My Lovely Sam Soon» រឿង «Secret Garden» រឿង «Memories of the Alhambra» និងរឿង «Crash Landing On You»

Hyun Bin
Hyun Bin
Hyun Bin

៩. Yeon Woo Jin

រឿង K-Drama ដែលហ្វេនៗចាត់ទុកថា Yeon Woo Jin សម្ដែងឈុតឆាកថើបបានល្អ មើលទៅទាក់ទាញមិនចាញ់តារាប្រុសដទៃរួមមាន ៖ រឿង «My Shy Boss» រឿង «When A Man Falls In Love» រឿង «Marriage Not Dating» រឿង «Queen For Seven Days» និងរឿង «I Wanna Hear Your Song»

Yeon Woo Jin
Yeon Woo Jin
Yeon Woo Jin

១០. Lee Jin Wook

Lee Jin Wook គឺជាតារាសម្តែងម្នាក់ទៀត ដែលហ្វេនៗមិនអាចខកខានបាន នៅពេលនិយាយដល់ឆាកថើប ក្នុងរឿង K-Drama។ ឆាកថើបដែលលោកសម្ដែងបានល្អ ដែលប្រិយមិត្តចាំមិនភ្លេចគឺរឿង «I Need Romance 2» និងរឿង «Nine: 9 Times Time Travel»ជាដើម។

Lee Jin Wook
Lee Jin Wook
Lee Jin Wook

១១. Park Seo Joon

ចំពោះប្រុសស្អាត Park Seo Joon អ្នកគាំទ្រក៏មិនអាចរំលងបានដែរ។ ចំពោះការសម្ដែងឈុតឆាកថើបបែបរ៉ូមែនទិក ស៊ីអារម្មណ៍ហ្វេនៗខ្លាំងនោះ គឺឆាកថើបក្នុងរឿង «What’s Wrong With Secretary Kim»

Park Seo Joon
Park Seo Joon
Park Seo Joon

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T