ចុងខែហើយ តោះរៀនធ្វើ តៅហ៊ូលាយពងក្រឡុកហិរ ចំណាយលុយតិច

//s9.kh1.co/56/56480d893044a884d817fb7dacb703127864a1ad.png
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២៣ ១២ល្ងាច · ១០ ខែមុន

ធ្លាប់តែញុំាពងចៀនធម្មតាពេលចុងខែ ចង់ញុំាអីឆ្ងាញ់ៗតែខ្លាចអស់លុយច្រើន អញ្ចឹងមកសាកជាមួយនឹងពងក្រឡុកលាយតៅហ៊ូម្ដង បានទាំងរសជាតិឆ្ងាញ់ជាមុនហើយអស់ចំណាយតិចទៀត។

អាហារ៖ បើអ្នកចង់ធ្វើម្ហូបដែលងាយស្រួល ហើយរសជាតិឆ្ងាញ់នោះ មិនពិបាកនោះទេ មានពងទាឬពងមាន់ តៅហ៊ូទន់មកគឺ អាចច្នៃម្ហូបបានមួយមុខដែលអាចញុំាបានយ៉ាងស្រួល។ ពងក្រឡុកលាយតៅហ៊ូនេះ យើងអាចដាក់ម្ទេសក៏បានបើសិនជាយើងចូលចិត្តរសជាតិហិរ ហើយវិធីចម្អិនរបស់វាគឺងាយមែនទែន សូម្បីតែក្មេងៗក៏អាចធ្វើបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ពង ២គ្រាប់

២. តៅហ៊ូទន់ ១ដុំ

៣. ម្ទេស (ដាក់ទៅតាមចំណូលចិត្ត)

៤. ម្សៅស៊ុប អំបិល ទឹកស៊ីអីវ (ដាក់ទៅតាមរសជាតិដែលចង់បាន)

៥. ប្រេងឆា

ពងក្រឡុកលាយតៅហ៊ូ
ពងក្រឡុកលាយតៅហ៊ូ

របៀបចម្អិន៖

១. គោះពងដាក់ចានមួយ ដាក់គ្រឿងទេស ម្សៅស៊ុប អំបិល ទឹកស៊ីអីវចូល ហើយដាក់ម្ទេសចូលរួចវាយវាឲ្យរលាយគ្រឿងសព្វ។

ពងក្រឡុកលាយតៅហ៊ូ
ពងក្រឡុកលាយតៅហ៊ូ

២. យកតៅហ៊ូមកដាក់ជាបន្ទះតូចៗតាមដែលយើងចង់បាន ហើយយកវាទៅចាក់ចូលក្នុងចានដែលដាក់ពងក្រឡុកគ្រឿងហើយនោះ ។

ពងក្រឡុកលាយតៅហ៊ូ
ពងក្រឡុកលាយតៅហ៊ូ

៣. បន្ទាប់មក ចាក់ប្រេងឆាចូលខ្ទះទុកឲ្យរាងក្ដៅល្មម ចាំចាក់ពងនោះចូលចៀនដូចធម្មតា ចៀនវាត្រឡប់ទាំងសងខាងឲ្យឆ្អិនហើយ​ ចាក់ដាក់ចានអាចញុំាជាមួយបាយបានយ៉ាងឆ្ងាញ់៕

ពងក្រឡុកលាយតៅហ៊ូ
ពងក្រឡុកលាយតៅហ៊ូ

ប្រភពពី៖ K@pook 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T