លឿនសាហាវ! សាងសង់អគារផ្ទះល្វែងកម្ពស់១០ជាន់ ក្នុងរយៈពេលតិចជាង ២៩ម៉ោង (មានវីដេអូ)

//s9.kh1.co/84/84ef12f794ee766a9afdf7cacccd32cb744f7fcd.jpg
សង្គម

 ២៣-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Broad Group បានបង្ហាញអគាររស់នៅប្រកបដោយភាពច្នៃប្រឌិត ដែលជាអគារគំរូថ្មីមួយតាមរយៈការសាងសង់អគារផ្ទះល្វែងកម្ពស់១០ជាន់។

ចិន៖ ក្រុមហ៊ុនមួយឈ្មោះថា Broad Group របស់ប្រទេសចិន បានបង្ហាញអគាររស់នៅប្រកបដោយភាពច្នៃប្រឌិត ដែលជាអគារគំរូថ្មីមួយតាមរយៈការសាងសង់អគារផ្ទះល្វែងកម្ពស់១០ជាន់ នៅទីក្រុង Changsha ដោយចំណាយអស់រយៈពេលត្រឹមតែ២៨ម៉ោង និង ៤៥នាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្វីគ្រប់យ៉ាងនៃទម្រង់ផ្ទះ ត្រូវបានផលិតឡើង និងប្រមូលផ្ដុំគ្នារួចជាស្រេចនៅរោងចក្រដ៏ទំនើប ហើយបន្ទាប់មកក៏ដឹកជញ្ជូនតាមឡានទៅកាន់ទីតាំង ដើម្បីស្ទូចផ្ដុំបញ្ជូលគ្នាឲ្យចេញជាអគារផ្ទះល្វែង និងភ្ជាប់បណ្ដាញអគ្គិសនី។ ចំពោះរចនាសម្ព័ន្ធដែកអ៊ីណុក គឺស្រាលជាង១០ដង និងមានកម្លាំងខ្លាំងជាងអគារធម្មតា១០០ដង រួមទាំងធន់នឹងការរញ្ជួយដី និងព្យុះទីហ្វុង។

យ៉ាងណាមិញ អគារផ្ទះល្វែងនេះ មានភាពងាយស្រួលយ៉ាងខ្លាំង ក្នុងការរុះរើ និងផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សំណង់អគារ
សំណង់អគារ
សំណង់អគារ
សំណង់អគារ
សំណង់អគារ
សំណង់អគារ
វីដេអូ

ប្រភព: Oddity 

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T