ភ្នំពេញ ៖ បុរសម្នាក់ បន្ទាប់ពីស៊ីផឹកជុំ មិត្តភក្តិរួចហើយ បានជិះម៉ូតូចេញ មកម្នាក់ឯង ត្រូវម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ មកបុក យ៉ាងពេញទំហឹង បណ្តាលឲ្យ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ ហើយម៉ូតូបង្ក ជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង ៤និង០០នាទី ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិត ភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

នគរបាល បានឲ្យដឹងថា ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ សេរី២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C-0469 ជិះ ម្នាក់ឯង ក្នុងទិសដៅ ពីលិចទៅកើត ក្នុងស្ថានភាព ស្រវឹងស្រារេពេញផ្លូវ មកដល់ចំណុច កើតហេតុ ខាងលើមានម៉ូតូ មួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ជិះគ្នា២នាក់ ក្នុងទិសដៅ ស្របទិសគ្នា មកបុកពីក្រោយ យ៉ាងពេញទំហឹងបណ្តាល ឲ្យម៉ូតូ ជនរងគ្រោះដួល បោកទៅ និងថ្នល់ បែកក្បាលពីក្រោយ ធ្ងន់ធ្ងរសន្លប់ ឈឹងនៅកន្លែង កើតហេតុ ចំណែកម៉ូតូបង្កបាន ព្យាយាមបើករត់ គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល មូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ បានហៅ រថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃ កងពលតូចលេខ៧០ ដឹកយកទៅកាន់ មន្ទីរពេទ្យ ព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុ ជីវិតបន្ទាន់ ។ ចំណែកឯម៉ូតូ ត្រូវបានកម្លាំង នគរបាល យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ដើម្បីរង់ចាំម្ចាស់ យកទទួលយកទៅវិញ។

នគរបាលបានបន្តថា ជនរងគ្រោះ ឈ្មោះ នួន ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ សំណង់រស់នៅ ភូមិអង្គរំចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ចំណែកឯម៉ូតូបង្ក ពុំត្រូវបានគេស្គាល់ប្រភេទ ឬអត្តសញ្ញាណ នោះទេ បន្ទាប់ពីកើតហេតុ គេចខ្លួនបាត់៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ