ត្រៀមរួចស្រេច! បើទិញយក Haaland មិនបាន Chelsea នឹងបង្វែរមុខសញ្ញាមករកកីឡាករនៅ La Liga រូបនេះវិញ

//s9.kh1.co/e3/e39a2884fb64ac41e2475cc36dd378f280317ebb.jpg
កីទ្បា

 ២៣-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea គ្រោងនឹងទិញយក Moreno មកជំនួស Haaland

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺ Chelsea នឹងទិញយកខ្សែប្រយុទ្ធ Gerard Moreno ពីក្លិប Villarreal បើសិនបរាជ័យក្នុងការទិញយក Erling Haaland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Gerard Moreno
ខ្សែប្រយុទ្ធ Gerard Moreno
ខ្សែប្រយុទ្ធ Erling Haaland 
ខ្សែប្រយុទ្ធ Erling Haaland 

លោកគ្រូបង្វឹក Thomas Tuchel ពិតជាចង់ទិញយកខ្សែប្រយុទ្ធមកទឹកដី Stamford Bridge បន្ថែមដោយមិនសូវទុកចិត្តលើសមត្ថភាពរបស់ខ្សែប្រយុទ្ធ Timo Werner ឡើយដូច្នេះទើបក្លិបបានដាក់ផែនការ រួចជាស្រេចថាជម្រើសដំបូងគឺតាមទិញយក Haaland ពី Borussia Dortmund។

ខ្សែប្រយុទ្ធ Gerard Moreno
ខ្សែប្រយុទ្ធ Gerard Moreno

តែតម្លៃខ្លួនរបស់ Haaland គឺដល់ទៅ១៥០លានផោន(ស្មើនឹងប្រមាណ ២០៨.៤លានដុល្លារ)ឯណោះដែល ធ្វើឲ្យ Chelsea នៅរួញរា ដូច្នេះក្លិបបានស្វែងរកគោលដៅបម្រុងទុកគឺ ខ្សែប្រយុទ្ធ Gerard Moreno ដែលរកបានដល់ទៅ៣០គ្រាប់និងបញ្ជូនបាល់១១គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤៦ប្រកួត។

ខ្សែប្រយុទ្ធ Gerard Moreno
ខ្សែប្រយុទ្ធ Gerard Moreno

Mireno ថែមទាំងបានស៊ុតបញ្ចូលទីទល់នឹង Manchester United ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League ផងដែរដែលបានធ្វើឲ្យគេត្រូវលោកគ្រូបង្វឹក Luis Enrique នៃក្រុមជម្រើសជាតិអេស្ប៉ាញកោះហៅឲ្យចូលលេងដោយបានបញ្ជូនបាល់ឲ្យ Alvaro Morata ស៊ុតបញ្ចូលទីទល់នឹង ប៉ូឡូញ ផងដែរ៕

ខ្សែប្រយុទ្ធ Gerard Moreno នៅជម្រើសជាតិអេស្ប៉ាញ
ខ្សែប្រយុទ្ធ Gerard Moreno នៅជម្រើសជាតិអេស្ប៉ាញ

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T