យោងតាមប្រភពព័ត៌មានយ៉ាហ៊ូ បានឲ្យដឹងថា បុរសម្នាក់ រួមនឹងមិត្តស្រីមានផ្ទៃពោះ របស់ខ្លួន ត្រូវបានជួបនូវគ្រោះថ្នាក់ ដ៏អាក្រក់មួយ ដោយសារតែត្រូវ រន្ទះបាញ់ចំ បណ្តាលឲ្យ សន្លប់ស្តូកស្តឹង ដែលហេតុការណ៍នេះបានកើតឡើង នៅទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិក។

បុរសជាសង្សារ ឈ្មោះ Ian Gordon  ចំណែកឯមិត្តស្រី ឈ្មោះ Kendra Villanueva ដោយកាលពីថ្ងៃទី ៤ ខែកក្កដា ពួកគេ បានចេញទៅខាងក្រៅ ដើម្បីទស្សនា ការបាញ់កាំជ្រួញ ប៉ុន្តែខណៈពេលនោះ ស្រាប់តែមានផ្ទររន្ទះ ដែលធ្វើអោយគូស្នេហ៍ទាំងពីរនេះ ចូលមកជ្រក នៅខាងក្រោមដើមឈើ មួយដើម។ យ៉ាងណាមិញ រន្ទះ បានបាញ់ចំកន្លែង ដែលពួកគេកំពុងស្ថិតនៅ ធ្វើអោយជនរងគ្រោះ ទាំងពីរ សន្លប់លែងដឹងខ្លួន តែម្តង។ ក្នុងនោះដែរ របួសរបស់ជនរងគ្រោះ មិនមានគ្រោះថ្នាក់ ដល់ជីវិតនោះទេ ហើយត្រូវបាន ក្រុមសង្គ្រោះបន្ទាន់ ជួយទាន់ពេលវេលា ទើបពួកគេបានភ្ញាក់ដឹងខ្លួនឡើងវិញ។ គូស្នេហ៍ទាំងពីរនាក់នេះ បានប្រាប់ឲ្យដឹងថា ពួកគេមិនបានចាំអ្វីទាំងអស់ ហើយក៏មិនដឹងថា មានរឿងអ្វីកើតឡើងនោះដែរ។ ទោះជាយ៉ាងណា សំរាប់ពេលនេះ នារីរងគ្រោះ បានសម្រាលកូន របស់នាង រួចរាល់ហើយផងដែរ ដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?












ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ