ស្ដាប់ឲ្យច្បាស់! Southgate ហាមផ្ដាច់កូនក្រុមទាំងអស់មិនឲ្យធ្វើរឿងបែបនេះដាច់ខាត

//s9.kh1.co/a5/a5447b815d542d02ed5f0555eade609ee6ef77af.jpg
កីទ្បា

 ២៣-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Southgate ហាមកូនប្រុសមិនឲ្យប៉ះពាល់ជិតស្និទ្ធនឹងគ្នាឡើយ

អង់គ្លេស៖ លោកគ្រូបង្វឹក Gareth Southgate បានដាស់តឿនកូនក្រុមជម្រើសជាតិអង់គ្លេសទាំងអស់ថាមិនអាចឱបឬប៉ះពាល់ជិតស្និទ្ធជាមួយមិត្តរួមក្រុមក្នុងការប្រកួតនាព្រឹត្តិការណ៍ Euro 2020 នេះឡើយបន្ទាប់ពី ខ្សែបម្រើ Mason Mount និង Ben Chilwell ត្រូវដាក់ឲ្យនៅដាច់ដោយឡែកដោយសារប៉ះពាល់ផ្ទាល់ជាមួយខ្សែបម្រើ Billy Gilmour នៃក្រុមជម្រើសជាតិស្កុដឡែន៍ដែលឆ្លងវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Ben Chilwell, Billy Gimour និង Mason Mount
ខ្សែការពារ Ben Chilwell, Billy Gimour និង Mason Mount
ខ្សែបម្រើ Mason Mount និង Bill Gilmour 
ខ្សែបម្រើ Mason Mount និង Bill Gilmour 

កាយវិការឱបគ្នានេះចាត់ទុកថាខុសទៅនឹងច្បាប់នៃរឹតបន្តឹងការរីករាលដាលនៃវីរុសកូវីដ១៩ ទើប Southgate មិនចង់ឃើញវាកើតឡើងម្ដងទៀតព្រោះវាផ្ដល់ហានិភ័យខ្លាំងណាស់។

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស


លោកគ្រូបង្វឹករូបនេះបានថ្លែងថា៖

ខ្ញុំមិនគិតថាកីឡាករត្រូវការឲ្យពួកយើងដាស់តឿនពួកគេទេបន្ទាប់ពីមានរឿងបែបនេះកើតឡើងប៉ុន្តែពិតណាស់ យើងនឹងហាមប្រាមពួកគេ។ អ្នកឃើញភ័ស្តុតាងហើយថាពួកគតែងតែបង្ហាញកាយវិការជិតស្និទ្ធសឹងតែគ្រប់ការប្រកួត។ អ្វីដែលកើតឡើងនេះជាការរំលឹកយើងថាពួកយើងត្រូវតែចូលរួមការពារសហគមន៍មួយនេះខណៈដែលពួកយើងប្រឈមនឹងហានិភ័យនៃការផ្អាកការប្រកួតឬអ្វីផ្សេងទៀត។

លោកគ្រូបង្វឹក Gareth Southgate 
លោកគ្រូបង្វឹក Gareth Southgate
លោកគ្រូបង្វឹក Gareth Southgate

គួរបញ្ជាក់ផងដែរថា ក្រោយចប់ការប្រកួតរវាងអង់គ្លេស និង ឆេក ខ្សែបម្រើ Declan Rice បានចូលទៅនិយាយជាមួយខ្សែបម្រើ Tomas Soucek ដែលជាមិត្តរួមក្រុមនៅ West Ham ប៉ុន្តែគេគ្រាន់តែឈររក្សាគម្លាតដោយមានបុគ្គលិកហុចម៉ាសមកឲ្យពាក់ផងដែរ៕

ខ្សែបម្រើ Declan Rice និង Tomas Soucek 
ខ្សែបម្រើ Declan Rice និង Tomas Soucek 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T