ខេត្តក្រចេះ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត បន្ទាប់ពីស្ត្រីរងគ្រោះ ដើរឆ្លងថ្នល់ត្រូវម៉ូតូស្មាសរីវ៉ូជិះគ្នា ២នាក់បុកពីក្រោយ បណ្តាលឱ្យដួលបោកក្បាលនឹងថ្នល់ ពេលមេឃកំពុងភ្លៀងខ្លាំង ចំណែកអ្នកបើកម៉ូតូទាំង២នាក់ ម្នាក់សន្លប់ និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី១៤ កក្កដា ២០១៣ នៅលើផ្លូវកៅស៊ូក្នុងភូមិទី២ សង្កាត់រការកណ្តាល ក្រុងក្រចេះ។

ស្ត្រីរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះលីក និន អាយុ៥៣ឆ្នាំ មានទីលំនៅចំណុចកើតហេតុ រីឯអ្នកបើកម៉ូតូឈ្មោះឌុល ធីម អាយុ១៧ឆ្នាំ ដួលសន្លប់ និងម្នាក់ទៀតរបួសធ្ងន់ មិនត្រូវបានស្គាល់ឈ្មោះទេ អ្នកទាំង២មានទីលំនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ។

ក្រោយកើតហេតុ ម៉ូតូបង្កហេតុត្រូវនគរបាលចរាចរណ៍ នាំទៅរក្សាទុកនៅអធិការដ្ឋានក្រុងក្រចេះ ដើម្បីចាត់ការតាមច្បាប់៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ