ភ្នំពេញ ៖ អ្នកបើករថយន្ដ បង្កគ្រោះ ថ្នាក់ចរាចរ បុកម៉ូតូពីក្រោយចំនួន ២គ្រឿង បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់ត្រូវបាន កម្លាំងនគរបាលចរាចរជើងគោក រាជធានី ភ្នំពេញ បញ្ជូនខ្លួន និងកសាងសំណុំរឿងទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ នៅ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ នេះ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរដែល បណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសព្រម ទាំងធ្វើឱ្យខូចខាតរថយន្ដ និងម៉ូតូទាំង ៣ គ្រឿងខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅមុខ ដេប៉ូតេលា អូបែកក្អម លើផ្លូវលេខ ២៧១  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ ។

យោងតាមមន្ដ្រីនគរបាល ចរាចរជើង គោករាជធានីភ្នំពេញ បានឱ្យដឹងថា គ្រោះ ថ្នាក់ចរាចរនេះ បានកើតឡើងក្រោយពី រថយន្ដ១គ្រឿងម៉ាក DAEWOO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2T-1823 បានធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ បានបុកម៉ូតូចំនួន ២គ្រឿង ដែល កំពុងធ្វើដំណើរស្របទិសគ្នា ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1B-4654  និង ១គ្រឿងទៀត ម៉ាក City 100 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1G-2750 បណ្ដាលឱ្យស្លាប់ និងរបួស ២នាក់។

បើយោងតាមសមត្ថកិច្ច ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិត ដែលជិះម៉ូតូវីវ៉ា នោះ ឈ្មោះ ឌិន វុត្ថា ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ រីឯអ្នកបើក ម៉ូតូ City 100 ឈ្មោះ នួន ផាត់ ភេទប្រុស អាយុ ៤៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់អូរ ឫស្សីទី១ ខណ្ឌ ៧មករា ។ ដោយឡែកអ្នក បើករថយន្ដបង្កឈ្មោះ វ័យ វុធ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិចំបក់ ឃុំពុធស ស្រុកបាទី ខេត្ដតាកែវ ។

នាយរងការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានឱ្យ ដឹងថា ក្រោយពីមានគ្រោះថ្នាក់ចរាចរនេះ កើតឡើយ កម្លាំងសមត្ថកិច្ចរបស់លោក បានចុះទៅជួយអន្ដរាគមន៍តាមរយៈការ ឃាត់ម្ចាស់រថយន្ដ រួចហើយបញ្ជូនទាំង មនុស្ស និងរថយន្ដមកកាន់ការិយាល័យ ចរាចរជើងគោក រាជធានីភ្នំពេញ កសាង សំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៣ ។

បើយោងតាមមន្ដ្រីនគរបាលចរាចរបាន ឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបានកើត ឡើង ដោយសារតែអ្នកបើករថយន្ដបើក លឿន ខ្វះការប្រុងប្រយ័ត្ន ៕










ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ