តើបញ្ហាអ្វីដែលធ្វើឲ្យតារានិករនីមួយៗ​ តែងតែព្រួយបារម្ភ?

//s9.kh1.co/76/760998ceb74427101141309f344bb5f3a4dcaa4e.jpeg
យុវវ័យ

 ២៣-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកមើលអំពីបញ្ហានីមួយៗ ដែលតែងកើតឡើងក្នុងគំនិតរបស់តារានិករទាំងអស់!

យល់ដឹង៖ តើអ្នកដែលសួរខ្លួនឯងទេ​ថា តើមូលហេតុអ្វីដែលធ្វើឲ្យខ្លួនឯង មិនអាចដើរទៅមុខបាន ​ហើយនៅតែស្ថិតក្នុងការព្រួយបារម្ភ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការភ័យខ្លាច និងការព្រួយបារម្ភទាំងនោះ អាចគ្រប់គ្រងយើងឲ្យនៅតែនៅក្នុងភពងងឹតមួយ ដោយមិនអាចសម្រេចបាននូវអ្វីដែលខ្លួនឯងប្រាថ្នា និងតែងតែធ្វើឲ្យបរាជ័យជានិច្ច។

ថ្ងៃនេះយើងនឹងមកបង្ហាញអ្នកថា តើបញ្ហាអ្វីខ្លះ ដែលធ្វើឲ្យមនុស្សម្នាក់ៗ មានការព្រួយបារម្ភ ដោយផ្អែកលើតារានិករនីមួយៗរបស់ពួកគេ ៖

♈️ Aries: ការមិនជឿជាក់លើខ្លួនឯង

ពួកគេតែងតែមានកូនចិត្ត​មួយ គិតថាពួកគេនឹងមិនសម្រេចបាននូវអ្វី ដែលពួកគេចង់ធ្វើនោះទេ ហើយពួកគេពិតជាខ្លាចវាខ្លាំងណាស់ ដែលរហូតដល់ពួកគេអាចលះបង់វាចោលបានដោយងាយ ឬក៏អាចព្យាយាមកាន់តែខ្លាំងជាងនេះ ទៅទៀត។

♉️ Taurus: ការគិតអវិជ្ជមានលើខ្លួនឯង

ពួកគេតែងតែរំលឹកខ្លួនឯងជានិច្ចថា ពួកគេពិតជាមានតម្លៃក្នុងការធ្វើអ្វីៗទាំងអស់ ដែលខ្លួនឯងចង់ធ្វើ ប៉ុន្តែចិត្តរបស់ពួកគេតែងតែប្រឆាំងជានិច្ច។ ពួកគេចូលចិត្តគិតអវិជ្ជមាន លើខ្លួនឯង គិតថាខ្លួនឯងមិនអាចធ្វើបាន ទាំងដែលវាមិនទាន់កើតឡើងផង។

♊️ Gemini: បារម្ភនូវអ្វីដែលអ្នកដទៃគិត មកលើខ្លួន

ជាក់ស្ដែង ពួកគេជាធម្មតា តែងតែមានការយល់ដឹង និងមានការគិត អំពីអ្វីដែលមនុស្សជុំវិញខ្លួនគិតលើពួកគេ។ វាពិតជាគ្មានបញ្ហាអ្វីទេ នៅពេលដែលពួកគេកាន់តែចាស់ទៅ ប៉ុន្តែខណៈពេលដែលពួកគេមិនទាន់ចាស់ គឺពួកគេមិនអាចឈប់ខ្វល់ពី មនុស្សទាំងនោះបានទេ។

រូបតំនាង
រូបតំនាង

♋️ Cancer: ព្រួយបារម្ភអំពីទំនាក់ទនង

ពួកគេតែងតែមានអារម្មណ៍ខ្លាច នៅក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងនរណា​ម្នាក់ ហើយបញ្ចប់ដោយការចាកចេញ ឬក៏ភាពសោះកក្រោះ។ ពួកគេខ្លាចថា នៅចុងបញ្ចប់ អ្នកទាំងពីរគ្មានមនោសញ្ចេតនា នៅក្នុងទំនាក់ទំនងនេះ ជាមួយនឹងគ្នា ដូចពីពេលដំបូង ដូច្នេះពួកគេត្រូវធ្វើអ្វីៗជាច្រើន និងគិតបារម្ភរហូត ទាល់តែមានការធានា និងការទុកចិត្តគ្នា តែវាក៏ត្រូវប្រើពេលយូរបន្តិចដែរ។

♌️ Leo: បារម្ភអំពី វិធីគ្រប់គ្រងអារម្មណ៍ខ្លួនឯង

Leo ជាច្រើន អ្នកអាចត្រូវគេប្រាប់ជាច្រើនដងថា ពួកគេតែងធ្វើអ្វីមួយដែលខ្លាំងពេក ឬលើសពេក ដែលពេលខ្លះអាចនឹងផ្ដល់ផលវិបាក ដល់ខ្លួនពួកគេផ្ទាល់។ ហើយវាជាអ្វីដែលធ្វើឲ្យពួកគេ មានការព្រួយបារម្ភគិត ដូចជា ការគិតអំពីវិធីរៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងជានិច្ច។ 

♍️ Virgo: ភ័យខ្លាចនរណាម្នាក់ ធ្វើឲ្យបាក់ទឹកចិត្ត

ពួកគេតែងតែមានអារម្មណ៍ភ័យខ្លាចមួយ មកគ្រប់គ្រងពួកគេដែលពិបាកនឹងបញ្ឈប់វាបាន ហើយអារម្មណ៍នោះគឺ ភាពភ័យខ្លាចថា នរណាម្នាក់ ឬមនុស្សដែលខ្លួនទុកចិត្តបំផុត ធ្វើឲ្យពួកគេទទួលបានផលវិបាកអ្វីមួយ រហូតដល់បាក់ទឹកចិត្ត ឬអារម្មណ៍ដែលគ្មានអ្នកយល់ចិត្ត។

រូបតំនាង
រូបតំនាង

♎️ Libra: ពិបាកក្នុងការស្វែងយល់ ពីអារម្មណ៍ខ្លួនឯង

វាអាចនឹងពិបាកសម្រាប់ Libra ក្នុងការយល់ពីអារម្មណ៍របស់ខ្លួនឯងច្បាស់ រហូតទាល់តែពួកគេ យកវាមកគិតឡើងវិញ ឲ្យបានច្បាស់។ មានពេលខ្លះ ​ពួកគេអាចនឹងយកផ្នែកនីមួយៗ នៃការគិតទាំងនោះ មកសរសេរទុកទៀតផង។ វាអាចនឹងប្រើរយៈពេលយូរសម្រាប់ពួកគេ ក្នុងការព្យាបាលវាឡើងវិញ។

♏️ Scorpio: គិតរហូតថា មនុស្សគ្រប់គ្នាមិនខ្វល់ពីពួកគេ

វាពិតជាងាយស្រួលណាស់សម្រាប់ពួកគេ ក្នុងការគិតថា គ្មាននរណាម្នាក់ខ្វាយខ្វល់ ឬយកចិត្តទុកដាក់ ចំពោះពួកគេឡើយ ហើយពួកគេតែងប្រមូលអារម្មណ៍ភ័យខ្លាចទាំងនោះរបស់ពួកគេ ដោយទៅរំខានមនុស្សទាំងនោះ ជាមួយបញ្ហារបស់ពួកគេវិញ។

♐️ Sagittarius: មិនមានអារម្មណ៍ផាសុខភាព

Sagittarius ពិតជាមានការគិតយ៉ាងច្បាស់លាស់ ចំពោះនរណាម្នាក់ ដើម្បីចូលមកក្នុងពិភពលោករបស់ពួកគេ ហើយវាពិតជាពិបាកសម្រាប់ពួកគេ ដើម្បីស្វែងរកនរណាម្នាក់ ដែលមានចិត្តគំនិតដូចគ្នានឹងពួកគេ ឬធ្វើឲ្យពួកគេមានអារម្មណ៍ថាមានផាសុខភាពពេលដែលនៅក្បែរ។

នេះជាអ្វីដែលពួកគេ ពិតជាចង់បាន។

រូបតំនាង
រូបតំនាង

♑️ Capricorn: មិនដឹងថាពេលណាគួរបញ្ឈប់

ពួកគេជាមនុស្សដែលស្រលាញ់ការងារ​ និងការធ្វើការបំផុត ដើម្បីធ្វើឲ្យជីវិតរបស់ពួកគេ មានសេចក្ដីសុខ ទៅថ្ងៃខាងមុខ។ ពួកគេខិតខំធ្វើការពេករហូតដល់គ្មានពេលវេលាសម្រាប់ខ្លួនឯង និងមើលថែខ្លួនផងដែរ។ ដូច្នេះពួកគេព្រួយបារម្ភ មិនដឹងពេលណាទើបត្រូវឈប់ ហើយបែរមកមើលថែខ្លួនវិញ។

♒️ Aquarius: បារម្ភរឿងដែលខ្លួនខ្វះទំនុកចិត្ត មិនបានបញ្ចេញមតិ

អ្វីដែលពួកគេខ្លាចបំផុត និងព្រួយយបារម្ភបំផុតគឺ មានការរអាក់រអួលក្នុងចិត្ត និងការគ្មានទំនុកចិត្តលើខ្លួនឯង ក្នុងការបញ្ចេញសម្លេង ឬបញ្ចេញមតិ នូវអ្វីដែលពួកគេត្រូវការ និងអ្វីដែលពួកគេចង់និយាយវាឡើង ដោយសារតែការមិនទុកចិត្តលើខ្លួនឯង ថាខ្លួនអាចធ្វើបាន។

♓️ Pisces: បារម្ភខ្លាចខ្លួនឯងគិតខុស

ដោយសារតែពួកគេ ជាមនុស្សដែលមានក្ដីស្រមៃច្រើន ដូច្នេះគេតែងតែមានអារម្មណ៍ភ័យខ្លាចមួយ ក្នុងការគិតចំពោះអនាគតខ្លួនឯង ដោយចេះតែគិតថាអ្វីៗ តែងតែងាយស្រួល និងអាចធ្វើបាន ប៉ុន្តែត្រូវបញ្ចប់ដោយការគិតខុស ហើយធ្វើឲ្យមានការស្ដាយក្រោយនៅថ្ងៃមុខ។

ប្រភព: ZodiacSigns ‘N Secrets

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T