សម្រាប់អ្នកចូលចិត្តញុំាបន្លែ ក្បួនធ្វើជ្រក់បន្លែច្រើនប្រភេទងាយៗ

//s9.kh1.co/82/82af8d00eee5e1e30fb44391ff55aeef95c044ad.png
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្បួនថ្មីសម្រាប់ធ្វើជ្រក់បន្លែបានច្រើនមុខងាយស្រួល មានរសជាតិឆ្ងាញ់ ហើយអាចរក្សាទុកញុំានៅក្នុងទូរទឹកកកបាន២ទៅ៣ថ្ងៃ ត្រូវសម្រាប់អ្នកដែលចូលចិត្តបរិភោគបន្លែ។

អាហារ៖​ សម្រាប់អ្នកដែលចូលចិត្តញុំាបន្លែ ហើយចង់ញុំាឲ្យបានច្រើនប្រភេទនោះ យើងអាចយក បន្លែ មកធ្វើជាជ្រក់បាន។ យើងធ្លាប់តែយកបន្លែតែមួយមុខឬពីរមុខមកធ្វើជាជ្រក់ ដូចជាជ្រក់ត្រសក់ ជ្រក់ឆៃថាវ ជាដើម តែបើយើងយកបន្លែផ្សេងៗច្រើនមុខមកធ្វើជាជ្រក់តែមួយវាកាន់តែធ្វើឲ្យរសជាតិឆ្ងាញ់មួយកម្រិតទៀត។ វិធីធ្វើ ជ្រក់បន្លែ ខាងក្រោមនេះមានភាពងាយស្រួលនិងច្បាស់លាស់៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១​.​ ការ៉ុត​ ១មុឺម ​(ប្រឡាកអំបិលបន្ទិចទុកចោល២ទៅ៣នាទី)

២​. ផ្កាខាត់ណា យកតែក្បាល១ដុំ (រយអំបិលបន្ទិចទុកចោលដូចគ្នា)

៣.​ ត្រសក់ ២-៣ផ្លែ​ យកគ្រាប់ចេញ (រយអំបិលបន្ទិចត្រាំចោលដូចគ្នា)

៤​. ខ្ទឹមសរ ​១ដុំ​

៥​. ខ្ទឹមក្រហម​តូចៗ​ ៥ដុំ

៦.​ ម្ទេសខ្ចី១០គ្រាប់

ជ្រក់បន្លែ
ជ្រក់បន្លែ

របៀបធ្វើ៖

១. យកការ៉ុតនិងផ្កាខាត់ណា ហាន់ជាដុំៗទៅតាមការចង់បាន​ រួចយកទៅត្រាំជាទឹកដាក់អំបិលចូលមួយសន្ទុះ លាងទឹកចេញទុកអោយស្រស់ទឹក​។ ត្រសក់ ហាន់ជាច្រវ៉ាមូលប៉ុនមួយថ្នាំងដៃលាងអោយស្អាតទុកអោយស្រស់ទឹកដូចគ្នា។ ខ្ទឹមសរ ​បកសំបកចិតចំនិតៗ​ សំប៉ែត​ៗ ហើយ ខ្ទឹមក្រហមតូច បកសំបក​ អាចទុកត្រាំទាំងមូលរឺហាន់ជាបួនក្នុងករណីខ្ទឹមវាធំ។ម្ទេសខ្ចី បេះក្បាលចេញលាងទឹកអោយស្អាតស្រង់ទុកអោយស្រស់ទឹកដូចគ្នា។

ជ្រក់បន្លែ
ជ្រក់បន្លែ

២. យកបន្លែទាំងអស់នោះមកលាយចូលគ្នាក្នុងក្រឡឬឆ្នាំងមួយទុកសិន ហើយធ្វេីទឹកត្រីម្ដង ដោយដាំទឹកខ្មេះ​១ចានចង្កឹះ​ ដាក់ស្ករសរ​២​ចានចង្កឹះ អំបិល១ស្លាបព្រាកាហ្វេ​ ទឹក៣ចានចង្កឹះចូលឆ្នាំង​ដាំអោយពុះ​ ។

ជ្រក់បន្លែ
ជ្រក់បន្លែ

៣. ពេលទឹកត្រីពុះហើយបិទភ្លើង បន្ទាប់មកទុកអោយត្រជាក់​ សឹមចាក់ចូលក្នុងក្រឡដែលដាក់បន្លែទាំងនោះ ។ ជ្រក់បន្លែ មួយមុខនេះ អាចញ៉ាំជាមួយសាច់គោងៀត​ ត្រីងៀត​ សាច់ក្រក ឬញុំាជាមួយបាយទៅតាមដែលយើងចូលចិត្ត៕

ប្រភព៖ Mey Sann

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T