សូមមកមើលកូនបបែល នៅក្នុងទឹកទាំងអស់គ្នា ដែលមានអាយុទើបតែ១ថ្ងៃប៉ុណ្ណោះ តែបានបញ្ចេញនូវស្នាមញញឹម ដ៏គួរឲ្យទាក់ទាញបំផុត។

កូនបបែលដ៏តូចៗទាំងនេះ ទើបតែកើតចេញមកបាន១ថ្ងៃ ក្នុងសួនសត្វបាតសមុទ្រ Great Yarmouth’s Sealife Centre ទីក្រុង Norfolk ប្រទេសអង់គ្លេស ដែលបានទាក់ទាញភ្ញៀវទេសចរពីទីឆ្ងាយ ទូរទាំងពិភពលោក មកទស្សនាដ៏ច្រើនកុះករ។ កូនត្រីបបែលប្រភេទ Thornacked ចំនួន ៦ ត្រូវបានគេដាក់ឲ្យនៅជាមួយគ្នាដោយឡែក ចំនួន៣ថ្ងៃ។ នៅថ្ងៃបន្ទាប់ ទើបយកពួកវាទៅដាក់ ជាមួយនឹងសត្វបបែលដ៏ទៃ។

យើងកម្របានឃើញ កូនត្រីបបែលកើតមកច្រើនបែបនេះណាស់ ពួកវាមានមុខដ៏គួរឲ្យស្រលាញ់ ព្រោះមុខរបស់វាញញឹម ជារៀងរហូត។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ កូនត្រីបបែលទាំងនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]