គ្រាន់តែឮថាក្លិបចង់យកគេទៅឲ្យ Spurs ដើម្បីទិញយក Kane ភ្លាម កីឡាករ Man City រូបនេះរំអុកថាអត់ចង់ទៅទេ

//s9.kh1.co/e0/e0dc09bdb4dc414dd26add5591e1e733fabb4cef.jpg
កីទ្បា

 ២៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Sterling មិនចង់ផ្ទេរទៅលេងនៅ Spurs ឡើយ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Raheem Sterling ត្រូវបានគេរាយការណ៍ថាគ្មានបំណងចង់ចាកចេញពីក្លិប Manchester City ដើម្បីផ្ទេរទៅក្លិប Tottenham Hotspur នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

ថ្មីៗនេះមានព័ត័មានលេចឮថា Man City ដាក់សំណើទឹកប្រាក់១០០លានផោន(ស្មើនឹងប្រមាណ១៣៩.៣លានដុល្លារ) ដើម្បីទិញយកខ្សែប្រយុទ្ធ Harry Kane ពី Spurs និងរីករាយយក Sterling ទៅធ្វើជាផ្នែកមួយនៃសំណើនេះ តែកីឡាកររូបនេះបដិសេធភ្លាមថាមិនចង់ទៅលេងនៅ Spurs ទេ នេះបើយោងតាម ESPN ។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

ឥលូវនេះ Raheem Sterling កំពុងជាប់ភារកិច្ចលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍បាល់ទាត់ Euro 2020 និងទើបតែស៊ុត១គ្រាប់ជួយឲ្យអង់គ្លេសយកឈ្នះ ឆេក ១ ទល់នឹង ០ នៅវគ្គចែកពូលកាលពីយប់ថ្ងៃទី២៣កន្លងទៅដោយ Sterling ស្នាក់នៅក្លិប Manchester City តាំងពីឆ្នាំ២០១៥ និងបានឈ្នះពានចំនួន៩លើកជាមួយក្លិប ក្នុងនោះមានពាន Premier League ចំនួន៣ផងដែរ។

ខ្សែប្រយុទ្ធ Raheem Sterling លើកពាន Premier League 
ខ្សែប្រយុទ្ធ Raheem Sterling លើកពាន Premier League 

នៅរដូវកាលនេះ Sterling មិនសូវជាបានជាប់ជម្រើស១១នាក់ដំបូងញឹកញាប់ដូចរដូវកាលមុនៗនោះឡើយ ដែលធ្វើឲ្យអនាគតរបស់គេជាមួយក្លិបនៅស្រពេចស្រពិលខណៈកុងត្រារបស់គេនៅសល់២ឆ្នាំទៀតឯណោះ។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

កីឡាករវ័យ២៦ឆ្នាំរូបនេះ បានបង្ហើបថាគេចង់ចាកចេញពីទឹកដី Etihad ដោយស្ម័គ្រចិត្ត មិនមែនចាកចេញដោយការបង្ខិតបង្ខំនោះទេ។

ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

ដោយឡែក ខ្សែប្រយុទ្ធ Harry Kane ឯណេះវិញក៏ទំនងជាចង់ចាកចេញពី Spurs ណាស់ដែរ ប៉ុន្តែលោកប្រធាន Daniel Levy បានបដិសេធសំណើទឹកប្រាក់ជិត១៤០លានដុល្លារពី Manchester City ដោយមិនស្រណោះស្របពេលកុងត្រារបស់គេនៅសល់៣ឆ្នាំទៀត៕

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T