អូស្ត្រាលី៖ ការញាំញីដោយសត្វកណ្ដុរនៅក្នុងរដ្ឋ New South Wales ត្រូវបានបង្ខំឲ្យពន្ធនាគារមួយ ជម្លៀសអ្នកទោសរាប់ពាន់នាក់ ខណៈពេលដែលគេត្រូវការសម្អាតនិងជួសជុលកន្លែងឡើងវិញ។ អ្នកទោសជាង៤០០នាក់និងបុគ្គលិក២០០នាក់ នៅមណ្ឌលអប់រំកែប្រែ Wellington Correctional Centre នឹងត្រូវផ្លាស់ទៅទីកន្លែងផ្សេងទៀត ក្នុងរយៈពេល២សប្ដាហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសត្វកណ្ដុរបានបង្កការខូចខាតយ៉ាងច្រើន ដល់ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ រួមមានទាំងខ្សែភ្លើងផ្នែកខាងក្នុងនិងបន្ទះពិដាន។ រដ្ឋ New South Wales កំពុងទទួលរងពីការអុកឡុកដោយសារសត្វកណ្ដុរ ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ការប្រមូលផលគ្រាប់ធញ្ញជាតិបានបង្កើនចំនួនសត្វកកេរទាំងនេះ នៅក្នុងរដ្ឋភាគអាគ្នេយ៍ ដែលជាកន្លែងដែលពួកវាបានបំផ្លាញអស់រយៈពេលជាច្រើនខែ ជាពិសេសនៅកសិដ្ឋាន។

អាជ្ញាធរពន្ធនាគាររបស់រដ្ឋបាននិយាយថា ប្រតិបត្តិការនៅពន្ធនាគារនឹងត្រូវកាត់បន្ថយប្រហែល៤ខែ ខណៈពេលដែលវាត្រូវបានសម្អាត ជួសជុល និងការពារប្រឆាំងនឹងការញាំញីនាពេលអនាគត។ បុគ្គលិកភាគច្រើននឹងត្រូវបានបញ្ជូនទៅពន្ធនាគារ នៅខាងលិចនៃរដ្ឋ ខណៈដែលអ្នកទោសនឹងត្រូវបានផ្ទេរទៅកន្លែងមួយចំនួន រួមទាំងមណ្ឌលអប់រំកែប្រែ Macquarie Correctional Centre៕