យោងតាមប្រភពព័ត៌មាន Acidcow បានឲ្យដឹងថា Giethoorn គឺជាឈ្មោះរបស់ភូមិមួយ ស្ថិតក្នុងខេត្ត Dutch ប្រទេសហូឡង់ ហើយជាភូមិមួយ ដែលគ្មានផ្លូវសម្រាប់ដើរឆ្លងកាត់ឡើយ។ វាត្រូវបានគេហៅថា “Venice of the Netherlands”។

ភូមិមួយនេះត្រូវគេហៅដូច្នេះ ដោយសារតែនៅក្នុងភូមិទាំងមូល គឺគ្មានផ្លូវសម្រាប់ដើរឆ្លងកាត់នោះទេ ចំនែកឯផ្ទះនិមួយៗ ត្រូវបានចែកដាច់ពីគ្នា ដោយខ្សែទឹកជំនួសដោយដី។

ជាមួយគ្នានេះដែរ មូលហេតុដែលធ្វើឲ្យភូមិទាំងមូល គ្មានផ្លូវដើរឆ្លងកាត់ និងសំបូរទៅខ្សែទឹកបែបនេះ គឺដោយសារតែមានទឹកទន្លេជាច្រើន បានហូរចូលមកក្នុងភូមិទាំង ក្នុងអំឡុងពេលជីករុក្ខជាតិពុកៗចោល។

ទោះបីជាយ៉ាងនេះក៏ដោយ អ្នកភូមិទាំងអស់ បានប្រើប្រាស់ទូក ដើម្បីជាមធ្យោបាយធ្វើដំណើរ ពីកន្លែងមួយទៅកន្លែងមួយទៀត៕















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]