មិនមែនបំភ័យទេ ហើមកូនកណ្តុរ អាចជារោគសញ្ញាជំងឺមហារីក!

//s9.kh1.co/88/88b442f05ce7dfe50f8f560b22e43a8b7ffc212e.jpg
យល់ដឹង

 ២៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ហើមកូន​កណ្តុរ​អាច​កើត​កន្លែង​ផ្សេងៗ​គ្នា ដូចជា​បរិវេណ​ក ក្រោម​ក្លៀក ក្រលៀន ជាដើម។

ហើមកូន​កណ្តុរ​អាច​កើត​កន្លែង​ផ្សេងៗ​គ្នា ដូចជា​បរិវេណ​ក ក្រោម​ក្លៀក ក្រលៀន ជាដើម។ បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រា​ចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម ការ​ហើម​កូន​កណ្តុរ​អាច​រោគ​សញ្ញា​ជំងឺ​រលាក​កូន​កណ្តុរ ដោយសារ​រលាក​បំពង់​ក កើត​ជំងឺរ​បេង​កូន​កណ្តុរ និង​ជំងឺ​អេដស៍ កើត​ជំងឺ Rosai Dorfman និង​ជំងឺ​មហារីក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ហើម​កណ្តុរ​ដោយសារ​កើត​ជំងឺ​មហារីក អាច​ហើមកូន​កណ្តុរ​នៅក នៅ​ក្រោម​ក្លៀក ឬ​នៅ​ក្រលៀន ឬ ដំបៅ ស្នាម​ក្រហម​ចំឡែកៗ​លើ​ស្បែក ជាដើម។ ក្រៅ​ពី​នោះ​ការ​ហើម​កូន​កណ្តុរ​ដោយសារ​កើត​ជំងឺ​មហារីក​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា ក្តៅខ្លួន បែក​ញើស​ពេល​យប់ អស់​កម្លាំង​ខ្លាំង ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ ថ្លើម និង អណ្តើក​រីក​ធំ​ខ្លាំង ខុសប្រក្រតី។

ចំពោះ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​វិញ លោក​វេជ្ជបណ្ឌិត​ថា ទី១​ត្រូ​វវិភាគ​រក​មើល​ហ្សែន ដោយ​បច្ចេកវិទ្យា​ទំនើប​ថ្មី អាច​ឲ្យ​យើង​ស្គាល់​ប្រភេទ​កោសិកា​មហារីក​កាន់​តែ​ច្បាស់លាស់។ ទី២ ការ​វះ​យក​កូន​កណ្តុរ ១ ឬ ផ្នែក ណា​មួយ​ស្បែក សង្ស័យ​ថា​មាន​ជំងឺ​នេះ យក​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍ រក​មេរោគ​មហារីក។ ទី៣ ការ​បូម​ខួរឆ្អឹង ពិនិត្យ​រក​មេរោគ​មហារីកកូនកណ្តុរ។ ទី៤ ការ​ថត CT ស្កេន ឬ​ថត MRI នៅ​ទ្រូង និង​ពោះ ឬ​ការ​ថត​ដោយ​ប្រព័ន្ធ​បំភាយ positron ពិសេស​ទំនើប​បំផុត ហៅថា PET Scan ទូទាំង​សារពាង្គកាយ គឺ​ដើម្បី​កំណត់​ដំណាក់កាល នៃ​មហារីក​កូន​កណ្តុរ (ដំណាក់​កាលទី១-៤)។ ទី៥ ការ​ធ្វើ​តេស្ត​ឈាម និង​តេស្ត​ពិសេស​ហៅ​ថា Flow cytometry។

ព្យាបាល​នៅ​ដំណាក់​កាល​ដំបូង អ្នក​ជំងឺ​មហារី​កូន​កណ្តុរ អាច​ជា​សះស្បើយ​បាន​ច្រើន​ជាង​ដំណាក់​កាល​ធ្ងន់ធ្ងរ ទី៣ ឬ ទី៤។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T