ខឹងណាស់! Keane ស្ដីឲ្យជម្រើសជាតិអង់គ្លេសពីររូបថាមិនចេះគិតទាល់តែសោះ

//s9.kh1.co/1a/1a4ba5d6d43bf0393e7b05fc7c059a287fe9e739.jpg
កីទ្បា

 ២៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Keane ស្ដីឲ្យ Mount និងChilwell រឿងឈរនិយាយជាមួយ Gilmour

អង់គ្លេស៖ លោក Roy Keane បានរិះគន់ កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេសពីររូបគឺ ខ្សែបម្រើ Mason Mount និង Ben Chilwell ដែលទៅនិយាយជាមួយ ខ្សែបម្រើ Billy Gilmour របស់ក្រុមជម្រើសជាតិស្កុដឡែន៍ ដែលហេតុការណ៍នេះបានធ្វើឲ្យពួកគេទាំងពីរត្រូវស្នាក់នៅដាច់ដោយឡែកដោយសារ Gilmour ត្រូវគេរកឃើញថាបានឆ្លងវីរុសកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Mason Mount និង Ben Chilwell 
ខ្សែបម្រើ Mason Mount និង Ben Chilwell 
ខ្សែបម្រើ Billy Gilmour
ខ្សែបម្រើ Billy Gilmour

កីឡាករ Chelsea ទាំងបីរូបនេះបាននិយាយនិងឱបរឹតគ្នាក្រោយចប់ការប្រកួតរវាងអង់គ្លេស និងស្កុដឡែន៍ ដោយកាលណោះ ទាំង Mount និង Chilwell បានឈរនិយាយគ្នាជាមួយ Gilmour យូរណាស់គឺដល់ទៅ២០នាទី ហើយលទ្ធផលគឺពួកគេទាំងមិនអាចចូលលេងក្នុងការប្រកួតរវាង អង់គ្លេស ទល់នឹង ឆេក ឡើយហើយមិនដឹងថានឹងបានចូលលេងនៅវគ្គ១៦ក្រុមចុងក្រោយឬអត់។

Chilwell, Gilmour និង Mount និយាយគ្នា
Chilwell, Gilmour និង Mount និយាយគ្នា
Chilwell, Gilmour និង Mount និយាយគ្នា
Chilwell, Gilmour និង Mount និយាយគ្នា
Chilwell, Gilmour និង Mount និយាយគ្នា
Chilwell, Gilmour និង Mount និយាយគ្នា

Keane បង្ហាញអារម្មណ៍ខឹងសម្បារនិងងហួសចិត្តដែលបានឮដូច្នេះនិងបានរិះគន់ Mason Mount ព្រមទាំង Ben Chilwell ថាមិនចេះគិតទាល់តែសោះ។

ខ្សែបម្រើ Mason Mount និង Ben Chilwell
ខ្សែបម្រើ Mason Mount និង Ben Chilwell

លោកបានថ្លែងប្រាប់ ITV ថា៖

ខ្ញុំគិតថាអ្វីតែម្យ៉ាងគត់ដែលគួររិះគន់គឺហេតុអីបានជាពួកគេទៅនិយាយជាមួយគូប្រជែង? ខ្ញុំមិនខ្វល់ទេថាគេជាមិត្តរួមក្រុមរបស់អ្នកឬមិន ហើយនិយាយដល់២០នាទី? ខ្ញុំកម្រនិយាយជាមួយអ្នកផ្សេងលើសពី៥នាទីណាស់ក្រោយចប់ការប្រកួតដែលអ្នកទើបនឹងធ្វើសឹកសង្គ្រាមជាមួយក្រុមគូប្រជែង ហេតុអីក៏ទៅនិយាយជាមួយគេយូរម៉្លេះ? ពួកគេគួរតែរៀនគិតខ្លះទៅ។

លោក Roy Keane 
លោក Roy Keane
លោក Roy Keane

គួរបញ្ជាក់ផងដែរថា អង់គ្លេស ទើបយកឈ្នះ ឆេក ១ទល់នឹង ០ កាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ និងបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ Euro 2020 ដោយជោគជ័យ៕

ការប្រកួតរវាងអង់គ្លេស និង ឆេក
ការប្រកួតរវាងអង់គ្លេស និង ឆេក

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T