ប៉ូលីសទីក្រុង Phoenix រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានធ្វើការចាប់ខ្លួន បុរសម្នាក់ ដែលបានបាញ់ប្រហារដោយកាំភ្លើងខ្លី ទៅលើបុរសម្នាក់ និង ក្មេងៗ២នាក់។

យោងទៅតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរសអាយុ ៤១ឆ្នាំ ម្នាក់ បានបណ្តើរសត្វឆ្កែ របស់ខ្លួន នៅតាមផ្លូវ ហើយពេលនោះ ជនល្មើស ឈ្មោះ Anthony Jamar Houston អាយុ ២២ឆ្នាំ កំពុងតែស្ថិតនៅលើអាគារស្នាក់នៅ ជាន់ទី ២ បានក្អួតទំលាក់មកក្រោម បណ្តាលអោយត្រូវចំ សត្វឆ្កែ បុរសរងគ្រោះ។ ភ្លាមៗនោះ ជម្លោះពាក្យសំដី ក៏បានកើតឡើង ហើយក្រោយមក ជនរងគ្រោះ ក៏បន្តដំណើរទៅមុខទៀត រហូតដល់មុខផ្ទះ បំរុងនឹងបើកទ្វារចូលទៅហើយ ស្រាប់តែជនល្មើសមកដល់ រួចបើកការបាញ់ប្រហារ មកលើបុរសរងគ្រោះ ជាច្រើនគ្រាប់ ត្រូវចំដងខ្លួន ធ្វើអោយគាត់ ដួលចូលទៅក្នុងផ្ទះ។ ក្រោយមក ជនល្មើស បានបន្តបាញ់ជាច្រើនគ្រាប់ បន្ថែមទៀត ចូលទៅក្នុងផ្ទះ ធ្វើអោយកូនស្រី អាយុ ១៤ឆ្នាំ របស់គាត់ រួមនឹង កូនរបស់មិត្តភក្តិ អាយុ ៩ឆ្នាំ ម្នាក់ទៀត រងរបួសស្រាល ដោយការខ្ទាតអំបែង។ ទោះជាយ៉ាងណា ពេលនេះ ជនល្មើស ត្រូវបានចាប់ខ្លួន រីឯបុរសរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយកំពុងស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរនៅឡើយ ចំណែកឯ ក្មេងៗទាំងពីរនាក់ មិនមានរបួសធ្ងន់ធ្ងរនោះទេ ដែលពេលនេះ គ្រូពេទ្យ អនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះទង្វើដ៏សាហាវបែបនេះ?





ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ