បុគ្គលិកនៅក្រុមហ៊ុនមួយ ទាល់តែញញឹម ទើបអនុញ្ញាតឲ្យចូលការិយាល័យធ្វើការ

//s9.kh1.co/d6/d62d84ece1bbe274aebfe4a98406fb57189c4eb5.jpg
សង្គម

 ២៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុគ្គលិកនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយ អាចចូលទៅក្នុងការិយាល័យធ្វើការបាន លុះត្រាតែពួកគេញញឹម បន្ទាប់ពីកាមេរ៉ា AI តំឡើងកម្មវិធី “កត់សម្គាល់ស្នាមញញឹម”។

ចិន៖ បុគ្គលិកនៅក្រុមហ៊ុនបច្ចេកវិទ្យា Canon អាចចូលទៅក្នុងការិយាល័យធ្វើការបាន លុះត្រាតែពួកគេញញឹម បន្ទាប់ពីកាមេរ៉ា AI តំឡើងកម្មវិធី “កត់សម្គាល់ស្នាមញញឹម”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការតំឡើងកម្មវិធីនេះឡើង ក្នុងគោលបំណងចង់ឲ្យបុគ្គលិកទាំងអស់ មានស្នាមញញឹមនៅលើមុខរបស់ពួកគេ និងបង្កើតបរិយាកាសវិជ្ជមានក្នុងការិយាល័យធ្វើការ រួមទាំងបង្កើនស្មារតីធ្វើការ។

តាមសម្ដីរបស់អ្នកនាំពាក្យបានឲ្យដឹងដែរថា បុគ្គលិកភាគច្រើនមានភាពខ្មាស់អៀន មិនហ៊ានញញឹមទេ ប៉ុន្ដែនៅពេលពួកគេឧស្សាហ៍ញញឹមនៅក្នុងការិយាល័យ នោះនឹងក្លាយជាទម្លាប់ រហូតដល់មិនចាំបាច់ញញឹម ដោយមានប្រព័ន្ធកាមេរ៉ាសម្គាល់ស្នាមញញឹមទៀតឡើយ។ ហើយបរិយាកាសក្នុងការិយាល័យធ្វើការ នឹងមានតែភាពរស់រវើក។

យ៉ាងណាមិញ មានបុគ្គលិកត្អូញត្អែរផងដែរ ដោយលើកឡើងថា នេះជាវិធីបោកប្រាស់អារម្មណ៍របស់ពួកគេ ព្រោះពួកគេត្រូវបង្ខំចិត្តញញឹមរាល់ពេលចង់ចូលការិយាល័យធ្វើការ និងកក់បន្ទប់ប្រជុំម្ដងៗ ដែលឥឡូវនេះ ខាងក្រុមហ៊ុនមិនត្រឹមតែកត់សម្គាល់ពេលវេលាទេ ថែមទាំងកត់សម្គាល់អារម្មណ៍ទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ការស្កេនស្នាមញញឹម
ការស្កេនស្នាមញញឹម
ការស្កេនស្នាមញញឹម
ការស្កេនស្នាមញញឹម

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T