វីវរហើយ! ប្រធាន La Liga ថា Barca មិនអាចផ្ដល់កុងត្រាថ្មីដល់ Messi ទេបើសិនធ្វើរឿងមួយនេះមិនបាន

//s9.kh1.co/97/97110b8fa6cff4fd7a1acc342e1b353b91b9f8ec.jpg
កីទ្បា

 ២៣-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Tebas ថា Barca ចាំបាច់ត្រូវលក់កីឡាករចេញនិងកាត់បន្ថយការចំណាយដើម្បីអាចផ្ដល់កុងត្រាដល់ Messi

អេស្ប៉ាញ៖ លោកប្រធានក្របខណ្ឌ La Liga របស់អេស្ប៉ាញគឺ Javier Tebas បានដាស់តឿនក្លិបអ្នកមានបុណ្យ Barcelona ថាក្លិបនឹងមិនអាចផ្ដល់កុងត្រាថ្មីដល់កំពូលខ្សែប្រយុទ្ធ Lionel Messi បាននោះទេបើសិនជាក្លិបចាយប្រាក់ខែទៅលើកីឡាករក្នុងក្រុមលើសពីចំនួនដែលបានព្រមព្រៀងជាមួយក្របខណ្ឌ La Liga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

កុងត្រារបស់ Messi ជាមួយ Barcelona នឹងអស់សុពុលភាពនៅចុងខែមិថុនានេះហើយខណៈដែលលោកប្រធានក្លិប Joan Laporta ធ្លាប់បានបង្ហើបថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះនឹងបន្តកុងត្រាជាមួយក្លិបដោយស្នាក់នៅទឹកដី Camp Nou បន្តទៀតប៉ុន្តែដោយសារស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបដុនដាបពេកទើបលោក Tebas មើលឃើញថាមានតែការកាត់បន្ថយការចំណាយលើប្រាក់ខែកីឡាករទេទើបអាចធ្វើឲ្យ Messi ស្នាក់នៅបន្តបាន។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

Barcelona ក៏ទើបតែនាំយកកីឡាករថ្មីៗជាច្រើននាក់ដូចជា ខ្សែប្រយុទ្ធ Sergio Aguero,Eric Garcia,Emerson Royal និង Memphis Depay ដូច្នេះដើម្បីក្លិបត្រូវចំណាយប្រាក់ខែកីឡាករច្រើនលើសកម្រិត ទើបក្លិបចាំបាច់ត្រូវលក់កីឡាករក្នុងក្រុមចេញខ្លះដូចជា ខ្សែបម្រើ Phillipe Coutinho ,Samuel Umtiti ,Junior Firpo, Miralem Pjanic, Neto, Matheus Fernandes និង Martin Braithwaite អាចនឹងត្រូវលក់ចេញ។

ខ្សែប្រយុទ្ធ Sergio Aguero និង Eric Garcia 
ខ្សែប្រយុទ្ធ Sergio Aguero និង Eric Garcia 
ខ្សែការពារ Samuel Umtiti, Miralem Pjanic,Martin Barithwaite និង Junior Firpo
ខ្សែការពារ Samuel Umtiti, Miralem Pjanic,Martin Barithwaite និង Junior Firpo

ប្រាក់ខែសរុបរបស់កីឡាករនៅ Barcelona បានកាត់បន្ថយពី ៦៧១លានអឺរ៉ូ(ស្មើនឹងប្រមាណ៧៩៨លានដុល្លារ)នៅរដូវកាល ២០១៩/២០២០ មកត្រឹម ៣៨២.៧លានអឺរ៉ូ(ស្មើនឹងប្រមាណ៤៥៥.១លានដុល្លារ)នៅរដូវកាលនេះខណៈ បំណុលដែលក្លិបជំពាក់គឺមានដល់ទៅ ១.២កោដិអឺរ៉ូ(ស្មើនឹងប្រមាណ១.៤កោដិដុល្លារ)ឯណោះ។

កីឡាករ Barcelona 
កីឡាករ Barcelona 

ដូច្នេះក្របខណ្ឌ La Liga ចាំបាច់ត្រូវហាមប្រាមមិនឲ្យ Barcelona ចុះកុងត្រាយក Messi ដោយសារក្លិបចាយប្រាក់ខែលើកីឡាករច្រើនលើសចំនួនដែលបានព្រមព្រៀងគ្នា។

កីឡដ្ឋាន Camp Nou
កីឡដ្ឋាន Camp Nou

លោក Javier Tebas បានថ្លែងប្រាប់ Mundo Deportivo ថា៖

Barcelona បានចាយលុយប្រាក់ខែដល់កីឡាករច្រើនខ្លាំងរហូតដល់កម្រិតហើយ។ខ្ញុំសង្ឃឹមថាពួកគេអាចរក្សា Messi ទុកបានប៉ុន្តែដើម្បីឲ្យ Messi អាចស្នាក់នៅបន្ត គឺក្លិបត្រូវតែចាំបាច់កាត់បន្ថយកីឡាករដើម្បីកាត់បន្ថយប្រាក់ខែដែលចាយដែរ។

លោក Javier Tebas
លោក Javier Tebas
លោក Javier Tebas

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T