ញាក់សាច់ ទេព បូព្រឹក្ស តែងខ្លួនលើកនេះ ហ្វេនឃើញហើយចំហរមាត់

//s9.kh1.co/ca/ca0b2b49d562967a1f564f7445c4eb628e37ca1b.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

មើលសឹងមិនស្គាល់ ក្រោយកញ្ញា ទេព បូព្រឹក្ស តុបតែងខ្លួនជាមួយស្ទាយ៍ថ្មីយ៉ាងដូច្នេះ ហើយការតែងខ្លួននេះ នាងចង់បង្ហាញការគាំទ្រអ្នកស្រលាញ់ភេទដូចគ្នា។

ភ្នំពេញ៖ បើនិយាយដល់តារាស្រីដែលនិយមតែងខ្លួនប្លែកៗបែបហ្វេស៊ិន ជឿជាក់ថាប្រិយមិត្តច្បាស់ជានឹកដល់កញ្ញា ទេព បូព្រឹក្ស មុនគេ។ ពិតណាស់តារាចម្រៀងស្រីរូបនេះ តែងតែមានអ្វីដែលថ្មីៗចែកជូនដល់ហ្វេនជានិច្ច ជាពិសេសស្ទាយ៍តុបតែងខ្លួនតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ឈុតសម្លៀកបំពាក់របស់នាង សុទ្ធសឹងតែច្នៃឡើងខុសពីគេតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើទោះបីមួយរយៈចុងក្រោយនេះ ការងារសិល្បៈ ហាក់មិនសូវមមាញឹកដូចប៉ុន្មានឆ្នាំមុនក៏ពិតមែន តែកញ្ញា ទេព បូព្រឹក្ស នៅតែបញ្ចេញបទថ្មីសម្រាប់បំពេរអាម្មណ៍ហ្វេនផងដែរ។ ម្យ៉ាងវិញទៀត គ្រប់បទចម្រៀងថ្មីរបស់នាង ទោះមិនទាន់ថតជា MV តែគ្រប់រូបCoverក្នុងបទនីមួយៗតែងតែដាក់រូបភាពលេងខ្លួនជាមួយស្ទាយ៍ថ្មីមានមួយគ្មានពីរតែម្ដង។

តួយ៉ាង គេដឹងថាកញ្ញា ទេព បូព្រឹក្ស មិនសូវលេងខ្លួនស្លៀកសម្លៀកបំពាក់ឲ្យអ្នកគាំទ្រស៊ាំភ្នែកម្ដងណាឡើយ ជាពិសេសរូបភាពថ្មីជាច្រើនសន្លឹកដែលនាងទើបបង្ហោះនេះតែម្ដង។ ដោយតារារូបនេះបានតែងខ្លួនស្លៀកនូវឈុតមានពណ៌ចម្រុះ ពាក់សក់ខ្លីពណ៌ខៀវស្រាល និងផាត់មុខគូរមុខលាយពណ៌គ្នាដូចទង់ជាតិតំណាងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ បើនិយាយជារួមមកវិញ រូបភាពថ្មីជាច្រើនសន្លឹកនេះ នាងពិតជាស្រស់ស្អាត ឆើតឆាយ គួរឲ្យចាប់អារម្មណ៍ខ្លាំង ខណៈនាងលេងខ្លួនយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស 
កញ្ញា ទេព បូព្រឹក្ស 
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
  កញ្ញា ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T