ភ្នំពេញ ៖ បុរសជួសជុល រថយន្ដម្នាក់បាន តាមចាប់ចោរ លួចម៉ូតូរបស់ខ្លួន ប្រគល់ជូន សមត្ថកិច្ចមូលដ្ឋាន ក្រោយពីបានធ្វើ សកម្ម ភាពបានមួយ ដង្ហើមចង្រិត កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ១៣២ ភូមិផ្សារទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមរបាយការណ៍របស់នគរបាល ខណ្ឌសែនសុខបានឱ្យដឹងថា ជនសង្ស័យរូប នេះ ឈ្មោះទា ប៊ុនផាត អាយុ២៨ឆ្នាំ មុខរបរ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៤ ភូមិផ្សារជម្ពូវ័ន សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯជនរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះចាន់ ដា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ដ ស្នាក់ នៅផ្ទះលេខ២១៣២ ផ្លូវលំ ភូមិផ្សារ ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

របាយការណ៍របស់នគរបាលបានឱ្យដឹង ទៀតថា កាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣ ខណៈ ដែលជនរងគ្រោះបាន ចតម៉ូតូ របស់ខ្លួននៅ ក្រោមផ្ទះ ហើយឡើងទៅអង្គុយហូបបាយ នៅលើផ្ទះ ។ បន្ទាប់ពីហូបបាយរួច ជនរង គ្រោះចាន់ដា បានចុះពីលើផ្ទះ ទើបដឹងបាត់ ម៉ូតូ ហើយស្រែកឆោឡោ រួចហើយបាននាំ មិត្ដភក្ដិជិះម៉ូតូរក ស្រាប់តែទៅដល់ផ្ទះសំ ណាក់យីហោ រ៉ូហ្សាណា ដែលស្ថិតនៅសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏ឃើញម៉ូតូរបស់ ខ្លួននៅទីនោះ រួមជាមួយជនសង្ស័យ ។ នៅ ពេលដែលឃើញជនសង្ស័យ ក៏នាគ្នាចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ។

ម៉ូតូដែលចោរលួច ហើយរកឃើញមក វិញនោះ ម៉ាកគុបជ្រុង៥០ ពណ៌ទឹកប៊ិច ពាក់ ស្លាកលេខ ខ.២៩៣៤ភព១ ។
បច្ចុប្បន្នជន សង្ស័យ រូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់  ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ