ខាត់ សុឃីម សំណាងអ្វីម៉្លេះ ចង់បានភ្លាម ស្វាមីជូនតាមសំណូមពរភ្លែត

//s9.kh1.co/38/380c309802a57284e74b51c76b2f8ac4ed1838b6.png
តារា & កម្សាន្ដ

 ២២-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជាឧត្តមស្វាមីមែន ឮថាប្រពន្ធប្រាថ្នាចង់បានបន្តោងរូបអ្នកមានគុណទាំងពីរ ស្រាប់តែលោកសុផាណូ ធ្វើបន្តោងមាសមានដាក់រូបអ្នកមានគុណទាំងពីរមែន

ភ្នំពេញ៖​ ក្រោយចាប់ដៃគ្នាកសាងគ្រួសារយ៉ាងមានក្តីសុខ អ្នកនាង ខាត់ សុឃីម និងស្វាមីជាតន្រ្តីករ បានធ្វើឲ្យពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រអ្នកទាំងពីរ មានការភ្ញាក់ផ្អើល និងកោតសរសើរចំពោះទំនាក់ទំនងស្នេហាដ៏រឹងមាំរវាងប្តីប្រពន្ធអ្នកទាំងពីរជាខ្លាំង ក្រោយពេលដែលអ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយឃ្លា អមដោយរូបថតបន្តោងមាស មានភ្ជាប់ជាមួយនឹងរូបថតអ្នកមានគុណទាំងពីរ ដែលជាកាដូរបស់ស្វាមីជូនដល់អ្នកនាង ព្រមទាំងបានសរសេររៀបរាប់បន្ថែមយ៉ាងដូច្នេះថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកមានគុណ🙏🙏🙏❤️❤️❤️អរគុណប្តីសម្លាញ់ចិត្ត ដែលបានបំពេញ ក្តីបំណងដែល អូនចង់បាន (គឺគ្រប់យ៉ាង ពិសេសបន្តោង ១នេះ)

អ្នកនាង ខាត់ សុឃីម

សូមរំលឹកផងដែលថា អ្នកនាង ខាត់ សុឃីម បានរៀបអាពាហ៍ពិពាហ៍ជានមួយស្វាមីលោក អ៊ិន សុបញ្ញា ហៅ សុផាណូ ជាតន្រ្តីករ តាំងតែពីឆ្នាំ២០១២ ដោយគិតមកត្រឹមពេលបច្ចុប្បន្ននេះ គឺមានរយ:ពេលជា៩ឆ្នាំទៅហើយ ព្រមទាំងទទួលបានកូនប្រុសស្រីដ៏ស្រស់ស្អាតជាចំណងដៃអាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរផងដែរ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

អ្នកនាង ឃាត់សុឃីម
អ្នកនាង ឃាត់សុឃីម
អ្នកនាង ឃាត់សុឃីម និងស្វាមី
អ្នកនាង ឃាត់សុឃីម និងស្វាមី
អ្នកនាង ឃាត់សុឃីម និងស្វាមី
អ្នកនាង ឃាត់សុឃីម និងស្វាមី
បន្តោងរូបថតអ្នកមានគុណរបស់អ្នកនាង ខាត់ សុឃីម
បន្តោងរូបថតអ្នកមានគុណរបស់អ្នកនាង ខាត់ សុឃីម
ខាត់ សុឃីម
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T