តារាចម្រៀងទោលជនជាតិចិន និងជាអតីតសមាជិកក្នុងក្រុមចម្រៀង Super Junior នឹងចូលរួមសម្តែង នៅក្នុងខ្សែភាពយន្ត Transformers 4 ថ្មី ដែលខ្សែភាពយន្តនេះ នឹងត្រូវធ្វើការថតនាពេលឆាប់ៗខាងមុខនេះ។

យោងតាមប្រភពព័ត៌មាន allkpop បានឲ្យដឹងថា លោក Michael Bay ដែលជាអ្នកដឹកនាំខ្សែភាពយន្តនេះ បានប្រកាសជ្រើសរើសយក តារាចម្រៀងជនជាតិចិន Han Geng ដើម្បីចូលរួមសម្តែងនៅក្នុងខ្សែភាពយន្ត Transformers 4 ថ្មីនេះ ដោយការបង្ហោះសារ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា Transformers 4 គឺជាខ្សែភាពយន្តទី៤ ហើយ ដែលលោក  Michael Bay បានដឹកនាំសម្តែង នៅក្នុងអាជីពជាអ្នកដឹកនាំសម្តែងរបស់លោក។

ជាមួយគ្នានេះដែរ លោក Michael Bay បាននិយាយទៀតថា លោក Han Geng គឺជាកំពូលតារាចម្រៀងអាស៊ីនៅក្នុងពិភពតន្រ្តី ខ្សែភាពយន្ត និងបានក្លាយជាតារា ដែលមានឥទ្ធិពលមួយរូប នៅក្នុងប្រទេសចិនផងដែរ៕





ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ