អីយ៉ាស់! Shaw ថាម្នាក់នេះជាខ្សែប្រយុទ្ធល្អផ្ដាច់គេក្នុងលោក

//s9.kh1.co/b1/b1392094379591b1ea782daf52658d1c8e7923fe.jpg
កីទ្បា

 ២២-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Shaw កោតសរសើរថា Kane ជាខ្សែប្រយុទ្ធល្អផ្ដាច់គេក្នុងលោក

អង់គ្លេស៖ ខ្សែការពារ Luke Shaw នៃក្លិបបិសាចក្រហម Manchester United បានកោតសរសើរមិត្តរួមក្រុមនៅជម្រើសជាតិអង់គ្លេសគឺ កីឡាករ Harry Kane ថាគេជាខ្សែប្រយុទ្ធល្អផ្ដាច់គេក្នុងលោកនិងនៅតែជាកីឡាករស្នូលដែលក្រុមមិនអាចអត់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw
ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

ថ្មីៗនេះ អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បានរិះគន់ប្រធានក្រុម Kane ថាគេលេងមិនបានល្អទាល់តែសោះហើយតាំងពីព្រឹត្តិការណ៍ Euro 2020 បើកឆាកមក គឺកីឡាកររូបនេះមិនទាន់រកគ្រាប់បាល់បានសូម្បី១គ្រាប់។

ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

យ៉ាងណាមិញ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Gareth Southgate គឺ Harry Kane បានដឹកនាំអង់គ្លេសឲ្យយកឈ្នះ ក្រូអាត ១ ទល់នឹង ០ បន្តដោយលេងបានត្រឹមស្មើ ០ ទល់នឹង ០ ជាមួយស្កុដឡែន៍។

ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

ប៉ុន្តែ Shaw នៅតែគិតថា Kane ជាកីឡាករឆ្នើមម្នាក់ដែលក្រុមត្រូវការយ៉ាងចាំបាច់បំផុតដោយបានថ្លែងប្រាប់អ្នកកាសែតថា៖

គ្មានអ្វីដែលត្រូវខ្វល់ខ្វាយទេ សម្រាប់ខ្ញុំ Harry គឺជាខ្សែប្រយុទ្ធឆ្នើមជាងគេលើលោក។ គេពិតជាសំខាន់ណាស់សម្រាប់ក្រុមទាំងមូល ការពិតទៅ ពួកយើងអត់គេមិនបានឡើយ មិនថាគេលេងរាងធ្លាក់ជើងឬលេងល្អក៏ដោយ ក៏គេនៅតែជាកីឡាករស្នូលរបស់ពួកយើង។ ការលេងរបស់គេអាចនឹងមិនដល់កម្រិតដែលគ្រប់គ្នារំពឹងទុកតែគេនៅតែអាចស៊ុតបញ្ចូលទីបានគ្រប់ពេល។ខ្ញុំមិនបារម្ភពីរឿងនេះទេ។

ខ្សែការពារ Luke Shaw 
ខ្សែការពារ Luke Shaw
ខ្សែការពារ Luke Shaw

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតចុងក្រោយនៅវគ្គចែកពូលនេះគឺ អង់គ្លេស ត្រូវជួបជាមួយ ឆេក នៅថ្ងៃទី២៣ ខែមិថុនាវេលាម៉ោង២ទាបភ្លឺ៕

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T