មានស្រ្ដីជនជាតិ Nigeria ម្នាក់ដែលមិនបញ្ចេញឈ្មោះ បានកើតបានកូនប្រុសចម្លែកម្នាក់ កាលពីថ្ងៃច័ន្ទ សប្ដាហ៍មុន ក្នុងមន្ទីរពេទ្យជាតិ របស់រដ្ឋ Kagarko ប្រទេស Nigeria។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្ដីរូបនេះសម្រាលបានកូនម្នាក់ ក៏ប៉ុន្តែកូនរបស់គាត់មានរូបរាងប្លែក ដូចជាសត្វស្វា ត្រង់ក្បាល និងជើងរបស់គេ។ គ្រូពេទ្យម្នាក់បានរាយការណ៍ប្រាប់ អ្នកសារព័ត៌មានថា ស្រ្ដីរូបនេះបានមកដល់មន្ទីរពេទ្យ កាលពីម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃច័ន្ទ ទី៨ ខែកក្កដា ហើយវេជ្ជបណ្ឌិតក៏បាននាំនាងទៅបន្ទប់ សម្រាលកូន។ គ្រូពេទ្យស្រីម្នាក់ក៏ ជួយបង្កើតកូនឲ្យនាងភ្លាមៗ ព្រោះនាងកំពុងតែឈឺពោះខ្លាំ ក្រោយពីនាងបានសម្រាលកូនរួច គេប្រទះឃើញថា ទារកនេះមានលក្ខណៈខុសប្លែកពីធម្មតា ព្រោះវាមានរូបរាងពាក់កណ្ដាលមនុស្ស ពាក់កណ្ដាលសត្វ ហើយគេក៏បានស្លាប់ ប៉ុន្មាននាទីក្រោយ ក្រោយពីចេញពីផ្ទៃម្ដាយគេ។

អ្នកគ្រូពេទ្យបានប្រាប់ថា ទារកដែលមានរូបរាងចម្លែកនេះ ពេលដែលកើតមកមានទំងន់ ៤គីឡូក្រាម រីឯម្ដាយរបស់គេ នៅសម្រាកក្នុងមន្ទីរពេទ្យ ព្រោះគាត់បានបាត់បង់ឈាមជាច្រើន ខណៈពេលដែលឆ្លងទន្លេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ករណីនេះ? សូមទស្សនារូបភាពទារកដ៏ចម្លែកនោះខាងក្រោម៖

កែសម្រួលដោយ អៀង

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ