ការសិក្សាថ្មីបង្ហាញថា ផែនដីមានចង្វាក់ជីពចរ រៀងរាល់២៧.៥លានឆ្នាំម្ដង ដែលនឹងបង្កមហន្តរាយ ផ្ដាច់ពូជទ្រង់ទ្រាយធំ

//s9.kh1.co/30/3077d94293d84a2e4b3b3780c48a07cd8ec337a1.jpg
បច្ចេកវិទ្យា

 ២២-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

សំណាងណាស់ ពួកយើងមានពេលរហូតដល់២០លានឆ្នាំទៀត ទើបជួបប្រទះព្រឹត្តិកាណ៍នេះម្ដងទៀត។

បរទេស៖ ក្នុងរយៈពេល២៦០លានឆ្នាំចុងក្រោយ ដាយណូស័រមានវត្តមាននិងផុតពូជទៅវិញ ហើយមហាទ្វីប Pangea បានរសាត់បែកចេញពីគ្នា បង្កើតជាទ្វីបនិងកោះដែលយើងបានឃើញ ដូចពេលបច្ចុប្បន្ន។ ការសិក្សាថ្មីមួយបង្ហាញថា ព្រឹត្តិការណ៍ភូគព្ភសាស្ត្របុរាណបានបញ្ជាក់ថា ផែនដីរបស់យើងមានចង្វាក់ជីពចរ លោតយឺតនិងថេរ នៅរៀងរាល់ជាង២៧លានឆ្នាំម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សន្ទុះនៃព្រឹត្តិការណ៍ភូគព្ភសាស្ត្រ រួមានសកម្មភាពភ្នំភ្លើង ការផុតពូជទ្រង់ទ្រាយធំ និងការកើនកម្រិតកម្ពស់ទឹកសមុទ្រ គឺមានភាពយឺត បង្កើតបានជាវដ្ដនៃគ្រោះមហន្តរាយរៀងរាល់២៧.៥លានឆ្នាំ។ ប៉ុន្តែសំណាងណាស់ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ពួកយើងមានពេលរហូតដល់២០លានឆ្នាំទៀត ទើបជួបប្រទះព្រឹត្តិកាណ៍នេះម្ដងទៀត។

រូបតំណាង
រូបតំណាង

ភូគព្ភវិទូជាច្រើនជឿថា ព្រឹត្តិកាណ៍ភូគព្ភសាស្ត្រកើតឡើងដោយចៃដន្យ តាមពេលវេលា នេះបើតាមសម្ដីរបស់លោក Michael Rampino ជាភូគព្ភវិទូនៅសាកលវិទ្យាល័យញូវយ៉ក និងជាអ្នកដឹកនាំការសិក្សា។ ប៉ុន្តែលោកក៏បាននិយាយទៀតថា ក្រុមរបស់លោកមានភស្ដុតាងស្ថិតិ សម្រាប់វដ្ដរួមមួយ ដែលបង្ហាញថាព្រឹត្តិកាណ៍ភូគព្ភសាស្ត្រទាំងនេះមានទំនាក់ទំនងនឹងគ្នា មិនមែនជារឿងចៃដន្យនោះទេ។ ពួកគាត់បានរកឃើញថា ព្រឹត្តិការណ៍ភូគព្ភសាស្ត្រពិភពលោកទាំងនេះ ជាទូទៅកើតមានឡើង១០លើក នៅលើចំណុចពេលវេលាក្នុងរយៈពេលជាង២៦០លានឆ្នាំ មានន័យថាចលនាជីពចរកើតមានឡើងប្រហែល២៧.៥លានឆ្នាំម្ដងពីគ្នា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T