អបអរថ្ងៃចុងក្រោយ! បុគ្គលិកម្នាក់ សប្បាយចិត្តពេកលោតចូលឡាបូលាងចាន នៅកន្លែងធ្វើការ (មានវីដេអូ)

//s9.kh1.co/2f/2f1feed7c6759b89a9b7a10644def7c74e0cf9f0.jpg
សង្គម

 ២២-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មហាជនបានសម្ដែងការភ្ញាក់ផ្អើល និងបញ្ចេញមតិរិះគន់បន្ដិចបន្ដួច ជុំវិញសកម្មភាព បុគ្គលិកប្រុសម្នាក់ លោកចូលឡាបូលាងចាន។

អាមេរិក៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Tik Tok បានសម្ដែងការភ្ញាក់ផ្អើល និងបញ្ចេញមតិរិះគន់បន្ដិចបន្ដួច ជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុគ្គលិកប្រុសម្នាក់ លោតចូលឡាបូលាងចាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅភោជនីយដ្ឋាន Taco Bell កាលពីសប្ដាហ៍មុន ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកចុចចូលទស្សនាចំនួន១៧លានដង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុគ្គលិកប្រុសរូបនោះ បានឈរនៅលើកៅអីមួយ ជាមួយនឹងទឹកមុខពោរពេញដោយក្ដីរីករាយ ហើយបន្ដិចក្រោយមក គាត់ក៏បានលោតចូលទៅក្នុងឡាបូលាងចាន ដែលបណ្ដាលឲ្យខ្ទៀតទឹកខ្ចាយពេញផ្ទះបាយ។

យ៉ាងណាមិញ ក្រោយពីវីដេអូល្បីល្បាញរួចមក បុគ្គលិករូបនោះ បានបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដែលមានឈ្មោះថា Steven មកពីរដ្ឋ Virginia ខាងលិចនៃសហរដ្ឋអាមេរិក។ ចំពោះមូលហេតុគឺ ដើម្បីអបអរថ្ងៃចុងក្រោយរបស់គាត់ ដែលបានបម្រើការងារនៅភោជនីយដ្ឋានអស់រយៈពេល៣ឆ្នាំកន្លងមក ហើយទីបំផុតគាត់នឹងចាប់ផ្ដើមការងារថ្មី ធ្វើជាអ្នកឡាយលេងហ្គេមផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T